Trending now

រថភ្លើង RCEP ដំបូងរបស់ចិន បាន​មកដល់វៀតណាម

15:49 | 04/01/2022 ហេង វុធ្ធី

រថភ្លើងដឹកទំនិញមួយគ្រឿង បានចេញដំណើរពីស្ថានីយ៍រថភ្លើងអន្តរជាតិ Nanning តំបន់ស្វយ័ត Zhuang ខេត្ត Guangxi (ប្រទេសចិន) ទៅកាន់ទីក្រុងហាណូយ នៅថ្ងៃទី ១ ខែមករា។

វៀតណាមអំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​ពី​បរទេស​នូវគម្រោង​ផ្លូវ​រថភ្លើង​ថ្មី​ចំនួន​៦ វៀតណាមអំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​ពី​បរទេស​នូវគម្រោង​ផ្លូវ​រថភ្លើង​ថ្មី​ចំនួន​៦
គម្រោង​រថភ្លើង​លើ​អាកាស ​និង​ក្រោម​ដី​នៅ​ភ្នំពេញ​បាន​បញ្ចប់​​​ការ​សិក្សា​ជា​​ស្ថាពរ​ គម្រោង​រថភ្លើង​លើ​អាកាស ​និង​ក្រោម​ដី​នៅ​ភ្នំពេញ​បាន​បញ្ចប់​​​ការ​សិក្សា​ជា​​ស្ថាពរ​
រថភ្លើង RCEP ដំបូងរបស់ចិន បាន​មកដល់វៀតណាម
រថភ្លើង RCEP ដំបូងរបស់ចិន បាន​មកដល់វៀតណាម

នេះគឺជារថភ្លើងដឹកទំនិញដំបូងគេរបស់ចិន បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន។

រថភ្លើងលេខ X9101 បានដឹកជញ្ជូនទំនិញចំនួន ២៥ កុងតឺន័រ ទាក់ទងនឹងពាណិជ្ជកម្មធម្មតានិងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិច របស់របរប្រើប្រាស់ចាំបាច់ ផលិតផលគីមី ដែលមានទម្ងន់សរុបជាង ៨០០ តោន មានតម្លៃជាង ១០ លានដុល្លារអាមេរិក។ រថភ្លើងនេះ ត្រូវបានគ្រោងនឹងមកដល់ទីក្រុងហាណូយបន្ទាប់ពីធ្វើដំណើរអស់រយៈពេល ២៨ម៉ោង។

សូមគូសបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP រួមមានប្រទេសចំនួន ១០ ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលស្រូបយកជិត ៣០% នៃចំនួនប្រជាជនពិភពលោក (ស្មើនឹង ២,៧ ពាន់លាននាក់) និងផលិតផលក្នុងស្រុកសរុប(GDP-ស្មើនឹង ២៦,២ពាន់ពាន់លានដុល្លារ) នៅទូទាំងពិភពលោក។

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ហើយត្រូវបានគេរំពឹងថា នឹងពន្លឿនការស្តារឡើងវិញនៃតំបន់ ហើយក៏ជាកាតាលីករ ដែលបានរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចពិភពលោកផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅកណ្តាលពពកពណ៌សនៃ Tua Chua ក្មេងស្រីនេះបានបញ្ឆេះចំណង់ចំណូលចិត្តចំពោះក្តីស្រមៃនៃតែសានទឿយៀតវៀតណាម
នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)