Trending now

ច្បាប់ស្រីរបស់ជនជាតិ ខែ្មរ ណាមបូ

15:55 | 04/01/2022

ច្បាប់ស្រីគឺជាទម្រង់វប្បធម៌ដ៏ល្អឯកដែលមានតម្លៃអប់រំដ៏ជ្រៅជ្រះត្រូវបានដកស្រង់ចេញពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសម្រាប់ស្ត្រីហើយបានក្លាយទៅជាក្បួនខ្នាតនៃសីលធម៌នៅក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ ខ្មែរ នៅ ណាមបូ។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ
អភិរក្សនិងពង្រីកសិល្បៈល្ខោន យូកេ របស់បងប្អូនជនជាតិខ្មែរ ណាមបូ អភិរក្សនិងពង្រីកសិល្បៈល្ខោន យូកេ របស់បងប្អូនជនជាតិខ្មែរ ណាមបូ
ច្បាប់ស្រីរបស់ជនជាតិ ខែ្មរ ណាមបូ
ជាទូទៅច្បាប់ស្រីជាឃ្លោងឃ្លា ក្បួនខ្នាតប្រៀនប្រដៅអំពីសីលធម៌ធ្វើជាមនុស្សល្អ របៀបរបបនៃការរស់នៅនិងទំនាក់ទំនងសង្គម របៀបស្លៀកពាក់ របៀបថែទាំគ្រួសារ..

ច្បាប់ស្រីត្រូវបានកត់ត្រាទុកក្នុងក្បួនសាស្រ្តាស្លឹករឹតហើយរក្សាទុកនៅតាមវត្ត ខ្មែរ ជាច្រើន។ អនុបណ្ឌិត យ៉ាញមេន សាស្រ្តាចារ្យនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ បានអោយដឹងថា៖ ទទួលឥទ្ធិពលយ៉ាងស៊ីជម្រៅនៃទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្រោមរូបភាពជាកំណាព្យឃ្លោងឃ្លា ពាក្យពេចន៍នីមួយៗ របស់ច្បាប់ស្រីបានដាក់ចេញនូវក្បួនខ្នាតក្នុងវប្បធម៌នៃការប្រព្រឹត្ត អាកប្បកិរិយា បំណិនក្នុងការប្រាស្រ័យទាក់ទងរបស់ស្ត្រី ខ្មែរ ជំនាន់ដើមនិងបច្ចុប្បន្ននេះ។

ច្បាប់ស្រីរបស់ជនជាតិ ខែ្មរ ណាមបូ
រាល់តម្លៃខាងសីលធម៌ក្នុងច្បាប់ស្រីតែងតែជ្រៅជ្រះនិងប្រកបដោយអត្ថន័យសម្រាប់ជីវភាពរស់នៅសព្វថ្ងៃ

ច្បាប់ទូន្មាននិយាយរួមនិងច្បាប់ស្រីរបស់ជនជាតិ ខ្មែរ ណាមបូ និយាយដោយ ឡែកកំពុងតែប្រឈមនឹងការបាត់បង់សាបសូន្យជាបណ្តើរៗ បច្ចុប្បន្ននៅត្រឹមតែត្រូវបានឧទ្ទេសនាមនិងបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ នៃខេត្ត សុកត្រាំង ប៉ុណ្ណោះ។

ច្បាប់ស្រីរបស់ជនជាតិ ខែ្មរ ណាមបូ
ច្បាប់ស្រីរបស់ជនជាតិ ខ្មែរ នៅ ណាមបូ កំពុងត្រូវបាត់បង់សាបសូន្យជាបណ្តើរៗ បច្ចុប្បន្ននៅត្រឹមតែត្រូវបានឧទ្ទេសនាមនិងបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ នៅខេត្ត សុកត្រាំង ប៉ុណ្ណោះ

ដើម្បីអភិរក្សនិងពង្រីកនូវរាល់តម្លៃអប់រំរបស់ច្បាប់ទូន្មានសម្រាប់គ្រួសារ ត្រូវការចាំ បាច់នូវការជួយឧបត្ថម្ភពីសំណាក់បណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងការធ្វើសមុច្ច័យ សិក្សាស្រាវជ្រាវ អធិប្បាយពន្យល់ បកប្រែ...៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា