Trending now

ស្រុក មឿងឡា គោលដៅដ៏ទាក់ទាញនៅតំបន់ព្រៃភ្នំ តីបាក់

16:57 | 01/01/2022

ភ្ញៀវទេសចរទិញទំនិញនៅតាមស្តង់ឧទ្ទេសនាមផលិតផលពិសេសដាច់ដោយឡែករបស់ស្រុក មឿងឡាភ្ញៀវទេសចរទិញទំនិញនៅតាមស្តង់ឧទ្ទេសនាមផលិតផលពិសេសដាច់ដោយឡែករបស់ស្រុក មឿងឡា

បងប្អូនជនរួមជាតិរស់នៅតំបន់ខ្ពង់រាបព្រំដែន Son La ចូលរួមក្នុងថ្នាក់លុបបំបាត់អនក្ខរកម្ម បងប្អូនជនរួមជាតិរស់នៅតំបន់ខ្ពង់រាបព្រំដែន Son La ចូលរួមក្នុងថ្នាក់លុបបំបាត់អនក្ខរកម្ម
សិល្បករអភិរក្សសំនៀងចម្រៀងប្រជាប្រិយនៃជនជាតិ Muong សិល្បករអភិរក្សសំនៀងចម្រៀងប្រជាប្រិយនៃជនជាតិ Muong

ដោយមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនបណ្តាជនជាតិ តៃ ថាយ ម៉ុង រួមជាមួយនឹងទេសភាពធម្មជាតិដ៏មហាសាលសែនមនោរម្យនោះ... ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះស្រុក មឿងឡា (ខេត្ត សឺនឡា) បានក្លាយជាគោលដៅដ៏ទាក់ទាញក្នុងដំណើរទេសចរផ្សងព្រេងរុករកសម្រស់ធម្មជាតិនៅតំបន់ តីបាក់។

អញ្ជើញមកកាន់ស្រុក មឿងឡា ភ្ញៀវទេសចរនឹងបានទស្សនាចំណុចទេសចរណ៍ឃុំ ង៉ុកចៀន ដោយមានផ្ទះខ្ពស់ផុតពីដីដ៏បរមបុរាណដែលប្រក់ដំបូលដោយឈើពើមូ ទទួលទានភោជនាហាររបស់បងប្អូនជនជាតិ ថាយ សម្របខ្លួនជាមួយនឹងពិធីបុណ្យទានវប្បធម៌អន្តោគ្រាមផ្សេងៗ ដូចជា៖ អំណរបាយថ្មី សែនព្រលឹងក្របី សែនលាបំណន់។ល។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរថែមទាំងបានទស្សនាសំណង់វារីអគ្គិសនី សឺនឡា ដ៏អស្ចារ្យ គន់មើលស្ពាន ប៉ាអួន ដែលកំពុងកាន់កំណត់ត្រាឯតទគ្គកម្មជាស្ពានខ្ពស់បំផុតនៅ វៀតណាម ស្វែងយល់ពីទម្រង់រូបភាពចិញ្ចឹមត្រីនៅលើផ្ទៃបឹងស្តុកទឹក វារីអគ្គិសនី។

ស្រុក មឿងឡា គោលដៅដ៏ទាក់ទាញនៅតំបន់ព្រៃភ្នំ តីបាក់
ស្រុក មឿងឡា គោលដៅដ៏ទាក់ទាញនៅតំបន់ព្រៃភ្នំ តីបាក់
ភ្ញៀវទេសចរទិញទំនិញនៅតាមស្តង់ឧទ្ទេសនាមផលិតផលពិសេសដាច់ដោយឡែករបស់ស្រុក មឿងទម្រង់រូបភាពទេសចរណ៍សហគមន៍ homestay នៅលើភូមិសាស្ត្រស្រុក មឿងឡា ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយយ៉ាងច្រើនឡា
ស្រុក មឿងឡា គោលដៅដ៏ទាក់ទាញនៅតំបន់ព្រៃភ្នំ តីបាក់
ភ្ញៀវទេសចរមានឱកាសរីករាយជាមួយកម្មវិធីសិល្បៈដែលសម្តែងដោយប្រជាជនអនគោ្ត មា្រ នៅឃុំ ង៉ុកចៀន ស្រុក មឿងឡា
ស្រុក មឿងឡា គោលដៅដ៏ទាក់ទាញនៅតំបន់ព្រៃភ្នំ តីបាក់
ភ្ញៀវទេសចរទស្សនាទម្រង់រូបភាពចិញ្ចឹមត្រីស្ទឺជិននៅលើ ផ្ទៃបឹង មឿងឡា របស់ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវ មានកម្រិតត្រីស្ទឺជិន វៀតណាម - សឺនឡា
ស្រុក មឿងឡា គោលដៅដ៏ទាក់ទាញនៅតំបន់ព្រៃភ្នំ តីបាក់

ទម្រង់រូបភាពទេសចរណ៍សហគមន៍ homestay នៅលើភូមិសាស្ត្រស្រុក មឿងឡា ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយយ៉ាងច្រើន

ដើម្បីពង្រីកសក្តានុភាព បង្កបង្កើតភាពស្រូបទាញសម្រាប់ភ្ញៀវទេសចរ ស្រុក មឿងឡា នឹងជំរុញយ៉ាងខ្លាំងក្លាការងាររៀបចំប្លង់គោល វិនិយោគកសាងមូលដ្ឋានសម្ភារៈបម្រើផ្នែកទេសចរណ៍។ ក្នុងនោះ ស្រុក មឿងឡា ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការអភិវឌ្ឍអេកូទេសចរណ៍ សហគមន៍នៅឃុំ ង៉ុកចៀន និងទីកណ្ដាលនៃទីរួមស្រុក អ៊ីតអុង ផ្តោតការយកចិត្តទុកដាក់ទៅលើការស្ថាបនាកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ផ្សេងៗ អោយល្អប្រសើរជាងមុនដែលភ្ជាប់ជាមួយសកម្មភាពធ្វើដំណើរ ទស្សនាទេសចរផ្សេងៗ៕

Dan toc mien nui

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥