Trending now

អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឈីលី

11:28 | 23/12/2021 ហេង វុធ្ធី

យុគសម័យ - នាយប់ថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀតណាម និងក្រសួងការបរទេសវៀតណាមបានសហការរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងឈីលី (២៥ មីនា ១៩៧១ - ២៥ មីនា ឆ្នាំ ២០២១)។

អបអរសាទរខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អបអរសាទរខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap
ខេត្ត Quang Ninh កាត់បន្ថយ 50% នៃថ្លៃសំបុត្រចូលទស្សនា នៅតំបន់ទេសចរណ៍ល្បីៗ ខេត្ត Quang Ninh កាត់បន្ថយ 50% នៃថ្លៃសំបុត្រចូលទស្សនា នៅតំបន់ទេសចរណ៍ល្បីៗ
អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឈីលី
ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស អគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិ លោក Do Hung Viet

ថ្លែងមតិក្នុងពិធីអបអរសាទរ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាននាយកដ្ឋាននៃនាយកដ្ឋានអង្គការអន្តរជាតិ លោក Do Hung Viet បានឲ្យដឹងថា ទំនាក់ទំនងនៃប្រទេសទាំងពីរ វៀតណាម និងឈីលីបានបន្តរក្សា និងអភិវឌ្ឍន៍តាមរយៈលទ្ធផលនៃកិច្ចសន្ទនាជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការ ការផ្លាស់ប្តូរពាណិជ្ជកម្មនៅខែកញ្ញា ឆ្នាំ ២០២១ ដែលសម្រេចបានជិត ១,៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ៥៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០); កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនត្រូវបានអនុវត្ត ដែលនាំទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងបង្កើនភាពសម្បូរបែប។ ភាគីទាំងពីរមានសកម្មភាពជួយគ្នាទៅវិញទៅវិញទៅមកជាក់ស្តែង ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ដែលបង្ហាញពីសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទាំងពីរ។

ឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម លោក Patricio Becker បានអះអាងថា៖ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងការផ្សាភ្ជាប់យ៉ាងស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ និងទំនាក់ទំនងល្អរវាងវៀតណាម និងឈីលីនាពេលខាងមុខនឹងបន្តត្រូវបានបន្តពូនជ្រុំ និងពង្រឹងការអភិវឌ្ឍន៍ បំពេញតាមសេចក្តីប្រាថ្នារបស់ ប្រជាជនទាំងពីររួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕

ហេង វុធ្ធី

baoquocte.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម