Trending now

ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

15:04 | 22/12/2021

នៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម អមដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា
ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានសវនាការជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានសវនាការជូនឯកឧត្តមប្រធានរដ្ឋវៀតណាម

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលស្វាគមន៍ក្នុងព្រះហឬទ័យ នឹករលឹក និងស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត និងចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានរដ្ឋវៀតណាមនៅកម្ពុជា គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលនឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានតាំងពីយូរលង់ណាស់មកហើយ កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។

ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម អមដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម អមដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (រូបថត៖ information.gov.kh)

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស មានព្រះបន្ទូលថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ប្រធានរដ្ឋវៀតណាម ដែលបានឆ្លៀតឱកាសដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសាកសួរអំពីព្រះរាជសុខភាពព្រះអង្គក្នុងឱកាសដ៏ថ្លៃថ្លានេះ។

ឯកឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននាំមកនូវដង្វាយវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះទ័យថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានថ្វាយនូវវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងឱកាសដ៏ប្រសើរនេះ។

ជាមួយគ្នានេះ ព្រះអង្គបានសព្វព្រះទ័យប្រោសប្រទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ ជូនឯកឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ការថ្វាយ និងប្រោសប្រទានវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកក្នុងព្រះពិធីប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នេះជានិមិត្តរូបនៃសាមគ្គីភាពដ៏រឹងមាំសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។

ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
(រូបថត៖ information.gov.kh)

ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ឯកឧត្តម ប្រធានរដ្ឋវៀតណាម បានថ្លែងអំណរព្រះគុណ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលព្រះអង្គតែងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាពិសេសបានជំរុញឲ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រះពុទ្ធសាសនា រវាងកម្ពុជា និងវៀតណាម ឲ្យមានការរីកចម្រើន និងមានសេចក្តីសុខសុភមង្គល និងបានថ្វាយព្រះពរព្រះអង្គ មានព្រះសុខភាពបរិបូរណ៍ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ក្នុងការដឹកនាំវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរឹងមាំ និងរីករាយតទៅ៕

information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស