Trending now

ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា

16:16 | 21/12/2021

បន្ទាប់ពីជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាពនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម បានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលខាលើឯកសារសំខាន់ៗចំនួន ៧សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានសវនាការជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានសវនាការជូនឯកឧត្តមប្រធានរដ្ឋវៀតណាម
ប្រធានរដ្ឋវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជា ប្រធានរដ្ឋវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្ដម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលខាលើឯកសារសំខាន់ៗ។ (រូបថត៖ information.gov.kh)
សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្ដម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលខាលើឯកសារសំខាន់ៗ។ (រូបថត៖ information.gov.kh)

២. ឯកសារ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិ នៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា ដោយសម្ដេចពិជ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ឯកសារទាំងនោះរួមមាន ១. ឯកសារ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមត្រូវបានចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៣. ឯកសារស្ដីពី កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ប៊ួយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៤. ឯកសារស្ដីពី កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ង្វៀន មិញវុ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៥. អនុស្សរណៈនៃកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ ចុះហត្ថលេខា ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ង្វៀន វ៉ាន់ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៦. អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខា ដោយឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ជិន គួក ខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៧. ឯកសារ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខាដោយ ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ង្វៀន ខាញ់ ង៉ុក អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

រូបថតរបស់ពិធីចុះហត្ថលខាលើឯកសារមួយចំនួន៖

ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា
ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា
ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា
ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា
ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា
ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា

information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស