Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបប្រធានសមាគមជនជាតិកូរ៉េខាងត្បូងមានដើមកំណើតវៀតណាម

10:04 | 16/12/2021

យុគសម័យ - នាថ្ងៃទី ១៤ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម លោក Choi Young-ju និងប្រធានសមាគមជនជាតិកូរ៉េខាងត្បូង​មាន​ដើមកំណើត វៀតណាម លោក Ly Huan។

លោកប្រធានរដ្ឋសភា Vuong Dinh Hue អបអរសាទរលោកស្រីប្រធានរដ្ឋសភាអាល្លឺម៉ង់ Bärbel Bas លោកប្រធានរដ្ឋសភា Vuong Dinh Hue អបអរសាទរលោកស្រីប្រធានរដ្ឋសភាអាល្លឺម៉ង់ Bärbel Bas
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គម
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបប្រធានសមាគមជនជាតិកូរ៉េខាងត្បូងមានដើមកំណើតវៀតណាម
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនវត្ថុអនុស្សាវរីយ៍ដល់​ត្រកូលនាម​ Ly ដែលមានដើមកំណើតវៀតណាម។ (រូបថត៖ Doan Tan/VNA)

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា ក្នុងកិច្ចសន្ទនាទទួល​បាន​ភាពជោគជ័យជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នា​ត្រូវពង្រីក និងកែលម្អ​ទំនាក់ទំនងគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បុងតាម​ទម្រង់​ទ្វេភាគីនិងពហុភាគី។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើរថា សមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម បានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូងរៀបចំសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសអបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២២។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើរឱ្យពិចារណារៀបចំពិធីបុណ្យវៀតណាមនៅកូរ៉េខាងត្បុង និងមហោស្រពវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាម ព្រមទាំងនិយាយឲ្យដឹងថា វៀតណាមនឹងបង្កើតមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅកូរ៉េ​ខាង​ត្បូង​។​ ប្រធានរដ្ឋសភា លោក Vuong Dinh Hue សង្ឃឹមថា សមាគមនឹងបន្តយកចិត្តទុកដាក់ចំពោះគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូងជាង ៦០.០០០។

ក្នុងជំនួបជាមួយប្រធានសមាគមជនជាតិ​កូរ៉េខាងត្បូង​មានដើមកំណើតវៀតណាម លោក Ly Huan ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសម្តែងនូវការរំភើប​ចិត្ត នៅពេល​ដែលបានជួបសំណេះសំណាលជាមួយកូនចៅនៃត្រកូលនាម Ly ។

បន្ទាប់ពីជិត 1000 ឆ្នាំចាប់តាំងពីបានមកដល់ Goryeo សហគមន៍ប្រជាជន​មាន​ត្រកូល Ly កាន់តែមានភាពរឹងមាំ និងជោគជ័យបន្ថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេស​កូរ៉េខាងត្បូង។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះស្មារតីដែលតែងតែឆ្ពោះទៅមាតុភូមិ ព្យាយាមរួមចំណែកក្នុងបុព្វហេតុកសាងប្រទេសជាតិរបស់ប្រជាជនមាន​ត្រកូលនាម Ly​៕

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី