Trending now

លោកប្រធានរដ្ឋសភា Vuong Dinh Hue អបអរសាទរលោកស្រីប្រធានរដ្ឋសភាអាល្លឺម៉ង់ Bärbel Bas

08:59 | 04/11/2021 ឌីណា

យុគសម័យ - ក្នុងឱកាសដែលលោកស្រី Bärbel Bas ត្រូវបានបោះឆ្នោតនិងជ្រើសរើសជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី ៣១ តុលា ក្នុងនាមរដ្ឋសភា ប្រជាជនវៀតណាម និងក្នុងនាមផ្ទាល់ខ្លួន លោកប្រធានរដ្ឋសភា Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរ ...

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គម
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់
លោកប្រធានរដ្ឋសភា Vuong Dinh Hue អបអរសាទរលោកស្រីប្រធានរដ្ឋសភាអាល្លឺម៉ង់ Bärbel Bas
សមាជីកាសភា Bärbel Bas (ឆ្វេង) - ទើបតែបានបោះឆ្នោត​និងជ្រើសរើសជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ រូបថត៖ ទីភ្នាក់ងារសារព័ត៌វៀតណាម

ក្នុង​លិខិត​អបអរសាទរ លោកប្រធាន​រដ្ឋសភា​វៀតណាម Vuong Dinh Hue មាន​សេចក្តី​រីករាយ​ដែល​បាន​ឃើញ​ថា ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​វៀតណាម​-​អាល្លឺម៉ង់និយាយ​រួម និង​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​បាន​បន្ត​អភិវឌ្ឍន៍​ក្នុង​រយៈពេល​កន្លងមកនិយាយដោយឡែក។ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរជាច្រើន​ជំនាន់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រីក​និង​ពង្រឹង បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរនេះ។

លោកប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue មានបំណងថា រួមជាមួយលោកស្រីប្រធានរដ្ឋសភា អាល្លឺម៉ង់ Bärbel Bas ដើម្បីបន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយមានប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងនៃប្រជាជន​នៃប្រទេសទាំងពីរ សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក៕

ឌីណា

Ha Noi mới

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី