យុគសម័យ - នាថ្ងៃទី ១៣ ខែធ្នូ នៅឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh អគ្គិសនីវៀតណាម (EVN) និងខេត្ត Quang Binh បានរៀបចំការដ្ឋានសាងសង់រោងចក្រថាមពលកំដៅ Quang Trach I។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃការបើកការដ្ឋានសាងសង់នេះ |
គម្រោងរោងចក្រថាមពលកំដៅ Quang Trach I ជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលថាមពល Quang Trach ដែលវិនិយោគដោយ EVN។ ក្រុមប្រឹក្សាភិបាលគម្រោងថាមពល ២ វបានប្រគល់អោយតំណាងវិនិយោគិនក្នុងការគ្រប់គ្រង និងប្រតិបត្តិការគម្រោង។
ថ្លែងមតិក្នុងពិធី លោក Nguyen Tai Anh អគ្គនាយករង EVN បានឲ្យដឹងថា ការវិនិយោគគម្រោងមានទុនសរុបមានចំនួន ៤១.១៣០ ពាន់លានដុងលើផ្ទៃដី ៤៨,៦ ហិកតា នៅភូមិ Vinh Son ឃុំ Quang Dong ស្រុក Quang Trach។
គម្រោងនេះរួមមានក្បាលម៉ស៊ីនអគ្គិសនីចំនួន ២ ដែលមានអានុភាពសរុប ១ ២០០ មេហ្គាវ៉ាត់ ហើយពេលដាក់ឱ្យដំណើរការ រោងចក្រនឹងផ្តត់ផ្គង់សំរាប់បណ្តាញអគ្គិសនីជាតិទិន្នផលប្រចាំឆ្នាំប្រមាណ ៨,៤ ពាន់លានគីឡូវ៉ាត់ម៉ោង។ នេះរួមចំណែកដល់ការធានាសន្តិសុខថាមពលជាតិ ធ្វើអោយប្រសើរឡើងនូវសុវត្ថិភាព និងស្ថេរភាពនៃបណ្តាញថាមពល។
សម្ព័ន្ធអ្នកម៉ៅការ រួមមានអ្នកម៉ៅការជប៉ុន កូរ៉េខាងត្បូងនិងសាជីវកម្មសំណង់លេខ ១ នឹងអនុវត្តកញ្ចប់ដេញថ្លៃសំខាន់លើការរចនា ការផ្គត់ផ្គង់ទំនិញ សាងសង់ និងការដំឡើងគម្រោង។ នេះគឺជាអ្នកម៉ៅការដ៏ធំ មានកេរឈ្មោះមានសមត្ថភាព និងបទពិសោធន៍នៅក្នុងគម្រោងថាមពលកំដៅធំៗជាច្រើន។
រោងចក្រថាមពលកំដៅ Quang Trach I ប្រើប្រាស់បច្ចេកវិទ្យាទំនើប ប៉ារ៉ាម៉ែត្រចំហុយ USC - ខ្ពស់បំផុតក្នុងចំណោមរោងចក្រថាមពលកំដៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។
រោងចក្រនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធសមកាលកម្មនៃការព្យាបាលទឹកសំណល់ ឧស្ម័នផ្សង និងតម្រងធូលី។ ដូច្នេះ ខ្លឹមសារនៃការបំភាយឧស្ម័នបន្ទាប់ពីត្រូវបានព្យាបាល អនុលោមតាមស្តង់ដារបរិស្ថានវៀតណាមបច្ចុប្បន្ន និងស្មើនឹងស្តង់ដាររបស់ធនាគារពិភពលោក (World Bank)។
ប៉ារ៉ាម៉ែត្របរិស្ថានរោងចក្រនៅពេលដំណើរការ ត្រូវបានបញ្ជូនទៅមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Quang Binh ដើម្បីត្រួតពិនិត្យតាមអ៊ីនធឺណិត និងបង្ហាញជាសាធារណៈនៅតំបន់ក្លោងទ្វាររោងចក្រ ២៤/២៤ ម៉ោង ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋស្តីពីការគ្រប់គ្រងបរិស្ថាន៕
Vietnamplus
មតិពីមិត្តអ្នកអាន