Trending now

បច្ចេកវិទ្យា 'Make in Vietnam' ឈានទៅកាន់ទីផ្សារជប៉ុន

21:04 | 14/12/2021 ឌីណា

យុគសម័យ - នៅសប្តាហ៍បច្ចេកវិទ្យាព័ត៌មានជប៉ុន ឆ្នាំ 2021 (IT Week Japan 2021) ដំណោះស្រាយវិភាគនិងគ្រប់គ្រងរូបភាពឆ្លាតវៃ CIVAMS ពីប្រទេសវៀតណាម គឺជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាច្រើនបំផុត។

អូស្ត្រាលី​ជួយ​វៀតណាម​វាយតម្លៃ​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ដល់កំណើនសេដ្ឋកិច្ច អូស្ត្រាលី​ជួយ​វៀតណាម​វាយតម្លៃ​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ដល់កំណើនសេដ្ឋកិច្ច
ផ្តល់អាទិភាពដល់ការប្រើប្រាស់ប្រព័ន្ធច្ចេកវិទ្យាស្តីពីការរៀបចំសន្និសីទតាមអនឡាញ “ MADE IN VIETNAM” ផ្តល់អាទិភាពដល់ការប្រើប្រាស់ប្រព័ន្ធច្ចេកវិទ្យាស្តីពីការរៀបចំសន្និសីទតាមអនឡាញ “ MADE IN VIETNAM”
បច្ចេកវិទ្យា 'Make in Vietnam' ឈានទៅកាន់ទីផ្សារជប៉ុន
អ្នកទស្សនាទទួលបានបទពិសោធន៍ពីបច្ចេកវិទ្យាសម្គាល់មុខ CIVAMS របស់ CMC ។ រូបថត៖ VNA ផ្សព្វផ្សាយ

លោកស្រី Nguyen Thi Thu Hang អគ្គនាយក CMC Japan ដែលជាក្រុមហ៊ុនបុត្រនៃក្រុមហ៊ុន CMC គ្រុបដែលមានឯកទេសក្នុងការនាំចេញ​ទៅកាន់ទីផ្សារជប៉ុនបានមានប្រសាសន៍ថា ការណែ​នាំបច្ចេកវិទ្យា CIVAMS និងដំណោះ​ស្រាយ​បច្ចេកវិទ្យាផ្សេងទៀតរបស់ CMC ក្នុងកម្មវិធី IT Week Japan គឺជាការបោះជំហានទៅមុខថ្មីរបស់ CMC ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យា " Make in Vietnam” នៅប្រទេសជប៉ុន។

CIVAMS មានសមត្ថភាពក្នុងការវិភាគវីដេអូ ការសម្គាល់មុខ ការសម្គាល់អត្តសញ្ញាណ ការវាស់សីតុណ្ហភាពរាងកាយ ជួយគ្រប់គ្រងការចូលចេញ​ក្នុងតំបន់ដែល​ត្រូវ​រក្សា​ភាពសម្ងាត់ឬ​កន្លែងដែលមានចំនួន​​ប្រជាជន​​ចេញ​និង​ចូល​ជា​ច្រើន។

បច្ចេកវិទ្យា 'Make in Vietnam' ឈានទៅកាន់ទីផ្សារជប៉ុន
ស្តង់របស់កក្រុម​ហ៊ុន CMC Japan ក្នុងកម្មវិធីបច្ចបេកវិទ្យាពត៌មានជប៉ុន ឆ្នាំ២០២១ ។ រូបថត៖ VNA ផ្ស្វព្វផ្សាយ

ក្រុមហ៊ុន CMC Japan បានបង្កើតឡើងក្នុងខែសីហា ឆ្នាំ 2017 ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Yokohama ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន CMC Japan បានសហការជាមួយអតិថិជនល្បីៗ ជាង 50 ដូចជា Softbank Technology, Si&C, SRA, Intage និង OST... ហើយកំពុងអភិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងផ្នែក software outsourcing នៅក្នុងទីផ្សារនេះ។ CMC Japan នឹងបង្កើនការវិនិយោគ និងពង្រីកប្រតិបត្តិការនៅក្នុងទីផ្សារជប៉ុន ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសក្នុងយុគសម័យ ក្រោយ Covid-19។ ក្រៅពីទីស្នាក់ការកណ្តាលនៅទីក្រុង Yokohama និងការិយាល័យដែលទើបនឹងបើកនៅទីក្រុង Osaka ក្រុមហ៊ុន CMC Japan គ្រោងនឹងបើកការិយាល័យចំនួន 4 បន្ថែមទៀតនៅក្នុងប្រទេសជប៉ុន។ CMC Japan នឹងបង្កើនចំនួនបុគ្គលិកសរុបនៅក្នុងប្រទេសជប៉ុននៅឆ្នាំ 2025 ឡើងដល់ 200 នាក់ រួមជាមួយនឹងបុគ្គលិកចំនួន 2,000 នាក់នៅក្នុងប្រទេសវៀតណាម ដើម្បីបម្រើទីផ្សារនេះ។/.

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អត្ថបទ "ការអនុវត្តសន្សំប្រាក់" ដោយអគ្គលេខាបក្ស លោក To Lam
ទីក្រុងហាណូយបង្កើនការផ្លាស់ប្តូរប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយអាហ្វ្រិកខាងត្បូង
វៀតណាមស្វែងរកឱកាសដើម្បីបង្កើនការនាំចូលផលិតផលកសិកម្ម ព្រៃឈើ និងនេសាទពីសហរដ្ឋអាមេរិក
រួមចំណែកបង្កើត "ប្រព័ន្ធអេកូឡូស៊ីភាសាវៀតណាមជាសកល"
នគរបាលប្រជាជនវៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ