Trending now
លោកអគ្គលេខាបក្ស Nguyen Phu Trong៖

កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ សក្តិសមនឹងភារកិច្ច

11:08 | 10/12/2021

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ជាមួយនឹងការប្ដេជ្ញាចិត្ត នយោបាយខ្ពស់របស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការរំពឹងទុក ជាច្រើនរបស់ប្រជាជន ប្រាកដថា វៀតណាមនឹងជំនះលើរាល់ការលំបាកសាកល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសន្និដ្ឋាន បទបញ្ញត្តិនៃសន្និបាតមជ្ឈឹមលើក ទី៤នីតិកាលទី១៣ និងសេចក្ដីសម្រេចចិត្តផ្សេងៗទៀត បង្កើតឡើងវឌ្ឍនភាពថ្មីក្នុង ការងារកសាងនិងពង្រឹងបក្ស។

វៀតណាមគាំទ្រយ៉ាងពេញទំហឹង និងគ្រប់ជ្រុងជ្រោយនូរបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ឡាវ វៀតណាមគាំទ្រយ៉ាងពេញទំហឹង និងគ្រប់ជ្រុងជ្រោយនូរបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ឡាវ
សមិទ្ធិផលនៃការផ្លាស់ថ្មីបានបង្កើត​ជំនឿចិត្តយ៉ាង​រឹងមាំ សមិទ្ធិផលនៃការផ្លាស់ថ្មីបានបង្កើត​ជំនឿចិត្តយ៉ាង​រឹងមាំ
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅរដ្ឋធានីហាណូយ អគ្គលេខានៃគណៈកម្មាធិការបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ច ប្រជុំកម្មាភិបាលទូទាំងប្រទេសអំពីការជ្រួតជ្រាប អនុវត្តន៍សេចក្ដីសន្និដ្ឋាននិងបទ បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈឹមអំពីការងារកសាងនិងពង្រឹងបក្ស។ អញ្ជើញចូលរួម កិច្ចប្រជុំក៏មានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។

ថ្លែងនៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ការ ដឹកនាំរបស់បក្សគឺជាកត្តាសំខាន់ជួរមុខដែលសម្រេចលើជ័យជំនះទាំងអស់របស់ បដិវត្តន៍វៀតណាម។ ការងារកសាងបក្សជានិច្ចកាលជាភារកិច្ចគន្លឹះរបស់បក្ស ហើយ មានអត្ថន័យដ៏សំខាន់បំផុតចំពោះបុព្វហេតុបដិវត្តន៍វៀតណាម។ ពាក់ព័ន្ធដល់ខ្លឹមសារ នៃកិច្ចប្រជុំលើកនេះ លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖

“ផ្ដោតសំខាន់ទៅលើភារកិច្ច ដំណោះស្រាយចំនួន៤ក្រុម ដែលសន្និបាតមជ្ឈឹម លើកទី៤នីតិកាលទី១៣ បានដាក់ចេញ ស្ដីអំពីការងារនយោបាយ សតិអារម្មណ៍ ការ ទិតៀននិងស្វ័យទិទៀន; អំពីយន្តការ គោលនយោបាយ; អំពីការត្រួតពិនិត្យ ឃ្លាំមើល វិន័យក្នុងបក្ស; អំពីការពង្រីកតួនាទីរបស់ប្រជាជននិងរណសិរ្សមាតុភូមិ អង្គការ នយោបាយសង្គម។ ទន្ទឹមនឹងនោះ បំពេញបន្ថែម សង្កត់ធ្ងន់លើក្រុមភារកិច្ច ដំណោះ ស្រាយអំពី “ការផ្ដោតសំខាន់ទៅលើការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជា ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ និងអ្នកដឹកនាំ ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មី ចាត់តាំង ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ជាមួយនឹងការប្ដេជ្ញាចិត្ត នយោបាយខ្ពស់របស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការរំពឹងទុក ជាច្រើនរបស់ប្រជាជន ប្រាកដថា វៀតណាមនឹងជំនះលើរាល់ការលំបាកសាកល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសន្និដ្ឋាន បទបញ្ញត្តិនៃសន្និបាតមជ្ឈឹមលើក ទី៤នីតិកាលទី១៣ និងសេចក្ដីសម្រេចចិត្តផ្សេងៗទៀត បង្កើតឡើងវឌ្ឍនភាពថ្មីក្នុង ការងារកសាងនិងពង្រឹងបក្ស៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ