Trending now

សមិទ្ធិផលនៃការផ្លាស់ថ្មីបានបង្កើត​ជំនឿចិត្តយ៉ាង​រឹងមាំ

11:10 | 27/01/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

តថភាពដ៏រស់រវើកនៃបដិវត្តន៍របស់ប្រទេសវៀតណាមក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកបានបង្ហាញអោយឃើញច្បាស់ថា ការដឹកនាំរបស់បក្សជាកត្តាសំខាន់ដែលសម្រេច​រាល់ជោគជ័យរបស់បដិវត្តន៍វៀតណាម។

រូបថតឧទាហរណ៍

បន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ថ្មីដែលដឹកនាំដោយបក្ស ប្រទេសវៀតណាមបានជំនះរាល់ការលំបាក ទទួលបានសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្រ្ត។ សមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្រ្តបន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ថ្មីរបស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្ហាញលើគ្រប់វិស័យ។ សេដ្ឋកិច្ចបានចេញពីវិបត្តិ ហើយមានកំណើនលឿន; ការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ត្រូវបានជម្រុញ។ ពីប្រទេសក្រីក្រមួយ មកទល់សព្វថ្ងៃនេះ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានចំណូលមធ្យម; វប្បធម៌និងសង្គមបន្តអភិវឌ្ឍ; គុណភាពនៃជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់; ប្លុកមហាសាមគ្គីភាពជាតិត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ; ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ការពារជាតិ សន្តិសុខ និងឯករាជ្យ អធិបតេយ្យភាពត្រូវបានរក្សា; កិត្យានុភាពរបស់ប្រទេសកាន់តែកម្ពស់នៅលើឆាកអន្តរជាតិ។

នៅឆ្នាំ២០២០ ការរីករាលដាលនៃជំងឺរាតត្បាត​ Covid-19 បានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ប្រទេសជាច្រើនកំពុងខិតខំស្វែងរកដំណោះស្រាយ ហើយប្រជាជនភ័យខ្លាច។ ប៉ុន្តែ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋាភិបាល ប្រទេសវៀតណាមបានគ្រប់គ្រងគ្រោះថ្នាក់នេះប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យទាំងក្នុងការទប់ទល់នឹងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ច។ មិត្តភក្តិនៅលើពិភពលោកកោតសរសើរថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនរក្សាបានស្ថានភាពធម្មតា​​ក្នុងបរិបទពិភពលោកកំពុងទប់ទល់នឹងជំងឺរាតត្បាត។

វៀតណាមទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ទាំងនេះដោយសារការកសាងបក្ស និងប្រព័ន្ធនយោបាយមានជំហានលោតផ្លោះ។ បក្សកុម្មុយនិស្តវៀតណាមបានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន ហើយបានសំរេចចិត្តយកឈ្នះវា ធ្វើឲ្យកម្មាភិបាល សមាជិកបក្ស និងប្រជាជនជឿជាក់ថែមទៀតលើការដឹកនាំរបស់បក្ស។

មហាសន្និបាតលើកទី ១៣ បានប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ប្រទេសមានឱកាសផង និងមានការលំបាកជាច្រើនផង។ កម្មាភិបាល សមាជិកបក្ស និងប្រជាជនទាំងមូលរំពឹងថា បក្សនឹងមានសេចក្តីសម្រេចចិត្តត្រឹមត្រូវ។

ដើម្បីអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស គប្បីមានការប្ដេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្នុងការពង្រីកការច្នៃប្រឌិត កម្លាំងមហាសាមគ្គីភាពជាតិ ធ្វើឲ្យព្រមៗគ្នាក្នុងការផ្លាស់ថ្មី ការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្ម ការអភិវឌ្ឍប្រទេសជាតិយ៉ាងលឿន ការពារមាតុភូមិដោយរឹងមាំ រក្សាបរិស្ថានសន្តិភាព ស្ថិរភាព ខិតខំក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយតាមទិសសង្គមនិយមនៅពាក់កណ្តាលសតវត្សរ៍ទី ២១៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR