Trending now

សារព័ត៌មានឡាវចុះផ្សាយយ៉ាងលម្អិតអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានរដ្ឋសភា Xaysomphone Phomvihane

10:13 | 08/12/2021 យោងតាមវិឡូសំលេងវៀតណាម

កាសែត Pasaxon (ប្រជាជន) ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់បក្សប្រជាជន បដិវត្តន៍ឡាវ បានចុះផ្សាយលើទំព័រដើមនូវអត្ថបទក្រោមចំណងជើងថា “ប្រធានរដ្ឋ សភាឡាវអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម”។

សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc
ទីភ្នាក់ងារសារព័ត៌មានឡាវ៖ វៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគត ទីភ្នាក់ងារសារព័ត៌មានឡាវ៖ វៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគត

កាសែតធំៗរបស់ឡាវ ក្នុងច្បាប់ចេញនៅថ្ងៃទី៧ ខែធ្នូ បានចុះផ្សាយយ៉ាង អធឹកអធម៌នូវព័ត៌មាន អត្ថបទសរសេរស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់ប្រធានរដ្ឋសភាឡាវលោក Xaysomphone Phomvihane ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចមិនត្រឹមតែរួមចំណែកពង្រឹង ថែមទៀតទំនាក់ទំនងដ៏ជិតស្និទ្ធរវាង រដ្ឋសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅទៀតផង។

សារព័ត៌មានឡាវចុះផ្សាយយ៉ាងលម្អិតអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានរដ្ឋសភា Xaysomphone Phomvihane
សារព័ត៌មានឡាវចុះផ្សាយយ៉ាងលម្អិតអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានរដ្ឋសភា Xaysomphone Phomvihane។ (រូបថត៖ baodantoc)

កាសែត Pasaxon (ប្រជាជន) ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់បក្សប្រជាជន បដិវត្តន៍ឡាវ បានចុះផ្សាយលើទំព័រដើមនូវអត្ថបទក្រោមចំណងជើងថា “ប្រធានរដ្ឋ សភាឡាវអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម”។ អត្ថបទសរសេរបានរៀបរាប់ឡើងវិញនូវសកម្មភាពក្នុងអំឡុងថ្ងៃទី៦ ខែធ្នូ របស់លោកប្រធានរដ្ឋសភា Xaysomphone Phomvihane ចាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចដ៏ឱឡារិកក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue រហូតដល់បញ្ហានានាដែលថ្នាក់ដឹកនាំស្ថាប័នសភានៃប្រទេសទាំងពីរបាន លើក យកមកពិភាក្សា ហើយឯកភាពគ្នា សំដៅពង្រឹងនិងរឹតបន្តឹងទំនាក់ទំនងរវាង រដ្ឋសភាឡាវនិង វៀតណាម។

កាសែត PathetLao Daily នៅថ្ងៃដដែលក៏បានចុះផ្សាយយ៉ាងអធឹកអធម៌លើ ទំព័រដើមនូវដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា Xaysomphone Phomvihane នៅវៀតណាម ដោយអត្ថបទក្រោមចំណងជើងថា “ឡាវ-វៀតណាម បន្តរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ”។ អត្ថបទបានសង្កត់ធ្ងន់ ថា នាពេលកន្លងមក ទោះបីជាជម្ងឺរាតត្បាតកូវីដ-១៩បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើ គ្រប់ទិដ្ឋភាពនៃជីវភាពក៏ដោយ ប៉ុន្តែទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាឡាវនិង វៀតណាម នៅតែរក្សាបាននូវភាពស្អិតរមួតហើយកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយ ថ្ងៃ។ យោងតាម PathetLao Daily ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ លោកប្រធានរដ្ឋសភាឡាវ លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ បានបញ្ជាក់ នូវភាពស្អិតរមួត មុនក៏ដូចជាក្រោយនៃទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញ ថាទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋសភាឡាវនិងវៀតណាមកាន់តែអភិវឌ្ឍប្រកបដោយ ផ្លែផ្កាផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស