Trending now

សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc

11:37 | 11/08/2021

អត្ថបទនេះបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវនិងបក្សកុម្មុយនិស្ត វៀតណាមឡាវ បេសកកម្មផ្លាស់សប្តូរថ្មី ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ទាំងឡាវនិងវៀតណាម នឹងបន្តសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀតជាពុំខាន។

ប្រធានរដ្ឋលោក Nguyen Xuan Phuc៖ រក្សាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវស្ថិតស្ថេគងវង្សជារៀងរហូត ប្រធានរដ្ឋលោក Nguyen Xuan Phuc៖ រក្សាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវស្ថិតស្ថេគងវង្សជារៀងរហូត
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc

បណ្តាសារព័ត៌មានឡាវនៅថ្ងៃទី ១០ ខែសីហាបានបន្តចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពផ្លូវការទៅឡាវរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយាដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងឡាវ។

កាសែតធំៗ របស់ឡាវដូចជា Pasaxon (កាសែតប្រជាជន) ប៉ាថេតឡាវ (ប្រទេសឡាវ) ... ទាំងអស់ បានដកស្រង់ប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអះអាងថា ការដែលប្រធានរដ្ឋ លោក Nguyen Xuan Phuc បានជ្រើសរើសឡាវជាប្រទេសដំបូងគេសម្រាប់ដំណើរទស្សនកិច្ច ក្នុងតំណែងថ្មី បានបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋវៀតណាមនិងលោកប្រធានរដ្ឋផ្ទាល់ចំពោះការពង្រឹងនិងពង្រីកក៏ដូចជាការពូនជ្រុំដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ព្រមទាំងគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសជាតិទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ ប្រកប ដោយប្រសិទ្ធភាពនិងជាក់ស្តែង។

កាសែតប៉ាថេតឡាវប្រចាំថ្ងៃក៏បានចុះផ្សាយបទវិចារណកថានៅថ្ងៃដដែលស្តីពី “ទំនាក់ទំនងប្រពៃណីរវាងឡាវនិងវៀតណាមតែងតែស្ថិតស្ថេរជានិច្ច”។ អត្ថបទនេះបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវនិងបក្សកុម្មុយនិស្តវៀត ណាម ឡាវ បេសកកម្មផ្លាស់សប្តូរថ្មី ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ទាំងឡាវនិងវៀតណាម នឹងបន្តសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀតជាពុំខាន៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទវិទ្យាសាស្ត្រកម្រិតសាលារៀន "ការស្រាវជ្រាវ និងការអនុវត្តសេចក្តីសម្រេចនៃសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការបង្រៀនទ្រឹស្តីនយោបាយន
ខេត្តហាទិញបានធ្វើការផ្លាស់ប្តូរវិជ្ជមាន និងគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ខេត្តហាទីញបន្តរឹតបន្តឹងការគ្រប់គ្រងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបញ្ចប់នាវានេសាទដែលខ្វះឯកសារត្រឹមត្រូវ (គ្មានលិខិតអន
ដំណើរកម្សាន្តមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU នៅតំបន់សមុទ្រភាគនិរតី
លោកបណ្ឌិត Nguyen Minh Chung៖ គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាលនឹងក្លាយជាសសរស្តម្ភរឹងមាំនៃប្រព័ន្ធនយោបាយ