Trending now

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

11:12 | 09/08/2021

យោងតាមរបៀបវារៈ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋ Nguyen Xuan Phuc ដោយពិធីការខ្ពង់ខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ។

សេចក្តីថ្លែងការណ៍រួមវៀតណាម - ឡាវ សេចក្តីថ្លែងការណ៍រួមវៀតណាម - ឡាវ
ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានជំនឿទុកចិត្តគ្នាវៀតណាម - ឡាវ ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានជំនឿទុកចិត្តគ្នាវៀតណាម - ឡាវ
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ (រូបថត៖ TTXVN)
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ៩ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ ដើម្បីចាប់ផ្តើមកម្មវិធីនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការទៅប្រទេសឡាវតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។

អញ្ជើញទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយានៅព្រលានយន្តហោះ៖ នៅខាងភាគីឡាវមានលោក Sonexay Siphandone ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគនិងភរិយា; លោក Khemmani Pholsena រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យប្រធានរដ្ឋ; ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម Sengphet Houngboungnuang។ នៅខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវលោក Nguyen Ba Hung និងភរិយា រួមទាំងកម្មាភិបាលនៃរបស់ស្ថានទូតនិងបងប្អូនអាណិកជនវៀតណាមនៅឡាវផងដែរ។

យោងតាមរបៀបវារៈ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋ Nguyen Xuan Phuc ដោយពិធីការខ្ពង់ខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក ប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានាធានរដ្ឋឡាវ លោក Thongloun Sisoulith ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឡាវ - កម្ពុជា ជំរុញខ្លាំងសហប្រតិបត្តិការសន្តិសុខ ប្រឆាំងបទល្មើសឆ្លងដែន
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ