ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការទៅកាន់ប្រទេសឡាវ នាព្រឹកថ្ងៃទី ១០ ខែសីហា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅវិមានរដ្ឋសភា ឡាវ ក្នុងសម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៩។
![]() |
![]() |
![]() |
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅឯវិមានរដ្ឋសភាឡាវ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ (រូបថត៖ VOV) |
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងដ៏ស្មោះត្រង់និងថ្លៃថ្លារវាងបក្សទាំងពីរនិងប្រទេសទាំងពីរបានក្លាយជាទំនាក់ទំនងគំរូនិងកម្រមាននៅលើពិភពលោក ហើយប្រទេសទាំងពីរត្រូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំជាងទៀតនាពេលខាងមុខនេះ។
“ជាបឋម បន្តប្រពៃណីបដិវត្តន៍ដ៏វីរភាពនិងសមិទ្ធផលទទួលបានពីបណ្តាកិច្ចសហប្រតិបត្តិការ នាពេលកន្លងមកនេះ យើងបានជ្រាបថា សសរស្តម្ភនៃទំនាក់ទំនងនយោបាយនឹងបន្តជាការតម្រង់ទិសរួមនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវនាពេលអនាគត។ បន្តមរតកនៃប្រពៃណីបដិវត្តន៍ដ៏រឹងមាំ ទំនាក់ទំនងនយោបាយនៃប្រទេសទាំងពីរត្រូវបានបំភ្លឺ ដោយឧត្តមគតិរបស់អគ្គមគ្គុទេសពីររូប គឺលោកប្រធានហូជីមិញនិងលោកប្រធាន Kaysone Phomvihane នោះជាការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីន ទៅក្នុងតថភាពជាក់ស្តែងនៃប្រទេសនីមួយៗ ដោយឆ្ពោះទៅរកគោលដៅឯករាជ្យប្រជាជាតិនិងសង្គមនិយមដោយគោលដៅ ប្រទេសអ្នកមានខ្លាំងមាំមួន ប្រជាជនមានសេចក្តីសុខចម្រុងចម្រើន”។ នេះជាប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។
បន្ទាប់ពីបទសុន្ទរកថានៅវិមានរដ្ឋសភាឡាវ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវលោក Saysomphone Phomvihane បានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធនិងប្រគល់អំណោយសំណង់អាគាររដ្ឋសភាឡាវ។
![]() |
អគ្គលេខាបក្ស ប្រធារដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញថ្លែងមតិ (រូបថត៖ Thong Nhat/TTXVN) |
មុននេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសឡាវ នាយប់ថ្ងៃទី ៩ ខែសីហា អគ្គលេខាបក្សប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកជំទាវភរិយាបានរៀបចំពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាបើកទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើន សម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។
“នៅក្នុងបរិយាកាសដ៏កក់ក្តៅនៃពិធីជប់លៀងនៅយប់នេះ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា នៅក្នុងពិភពរាបស្មើ ធ្វើសមាហរណកម្មអន្តរជាតិ ការធ្វើសកលភាវូបនីយកម្ម ដូចដែលអ្វីៗដែលយើងកំពុងមើលឃើញ ដែលជាទំនាក់ទំនងទ្វេភាគី មានភាពជ្រាលជ្រៅ មានភាពស្មោះត្រង់ ភក្តីភាពពេញលេញ មិត្តភាពជាបងប្អូនរបស់ប្រទេសយើងទាំងពីរ ពិតជាមានន័យនិងកម្រមានណាស់។ ដោយសារឡាវនិងវៀតណាមគឺជាប្រទេសពីរប៉ុន្តែដូចជាមួយអញ្ជឹង ទោះបីជាភាសានិងទំនៀមទម្លាប់របស់យើងខុសគ្នាក៏ដោយ ប៉ុន្តែយើងទាំងពីរតែងតែយល់ចិត្តយល់ថ្លើម និងចែករំលែកអនាគតរួមគ្នា”៕
VOV
មតិពីមិត្តអ្នកអាន