Trending now
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh៖

វៀតណាមនិងឡាវពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងនៅបណ្តាវេទិកាពហុភាគី

11:01 | 10/08/2021

នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការទៅឡាវ នារសៀលថ្ងៃទី ៩ ខែសីហានៅទីក្រុងវៀងចន្ទន៍ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh។

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ
វៀតណាមនិងឡាវបានសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ វៀតណាមនិងឡាវបានសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ
ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវ លោក  Phankham Viphavanh  (រូបថត៖ TTXVN)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh (រូបថត៖ TTXVN)

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការសម្របសម្រួលឱ្យបានល្អក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង វៀតណាមនិងឡាវដំណាក់កាល ២០២១-២០២៥ និងកិច្ចព្រមព្រៀងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវសម្រាប់ដំណាក់កាល ២០២១-២០៣០។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងវៀតណាមនិងឡាវនៅបណ្តាវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ដើម្បី រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក។

ក៏នារសៀលថ្ងៃទី ៩ ខែសីហា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយលោក Khamtai Siphandone អតីតប្រធានបក្សបដិវត្តន៍ប្រជាជនឡាវ អតីតប្រធានរដ្ឋ; លោក Choumaly Siphandone អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋ និងលោក Bounnhang Vorachith អតីតអគ្គលេខបក្ស អតីតប្រធានរដ្ឋឡាវ។

នាយប់ថ្ងៃទី ៩ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយាបានរៀបចំពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស