Trending now

វៀតណាមគឺជាទិសដៅសំខាន់ក្នុងគោលនយោបាយ «ឆ្ពោះទៅទិសខាងកើត» របស់រុស្ស៊ី

17:33 | 06/12/2021

កាសែត “ឯករាជ្យ” ដែលជាគេហទំព័រសម្រាប់ការវិភាគនយោបាយ និងព័ត៌មានអន្តរជាតិរបស់រុស្ស៊ី នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយរបស់អ្នកជំនាញ Grigory Lokshin អំពីទំនាក់ទំនងវៀតណាម - រុស្ស៊ី ក្នុងឱកាសដែលប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅរុស្ស៊ី។

T&T Group (ប្រទេសវៀតណាម) ទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី T&T Group (ប្រទេសវៀតណាម) ទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី
ជំនួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី ១០៣ នៃបដិវត្តន៍ខែតុលា របស់រុស្ស៊ី ជំនួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី ១០៣ នៃបដិវត្តន៍ខែតុលា របស់រុស្ស៊ី
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin (រូបថត៖ vnanet.vn)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin (រូបថត៖ vnanet.vn)

យោងតាមអត្ថបទនេះ កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាទិសដៅសំខាន់ក្នុងផែនការ «ឆ្ពោះទៅទិសខាងកើត» របស់រុស្ស៊ីតាំងពីយូរយារណាស់មកហើយ និងកាន់តែសមស្របខ្លាំងឡើងក្នុងបរិបទនៃស្ថានភាពអន្តរជាតិនាបច្ចុប្បន្ននេះ។ ទិសដៅនេះមិនមានបំណងជំនួសដៃគូសំខាន់របស់រុស្ស៊ីនៅអាស៊ីនោះទេ ប៉ុន្តែដើម្បីធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់រុស្ស៊ីនៅខាងកើត។

ទំនាក់ទំនងវៀតណាម-រុស្ស៊ី ឈរលើសមភាព ការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាលើវិស័យនយោបាយ និងយោធា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប្រទេសទាំងពីរបានបង្កើតយន្តការជួបជុំគ្នា និងកិច្ចសន្ទនានយោបាយសកម្មនៅគ្រប់លំដាប់ថ្នាក់ ដែលបង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនយោបាយទ្វេភាគី។

ក្នុងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម លោក Lokshin បានចាត់ទុកថា ជាដំបូងរុស្ស៊ីចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍចរាចរណ៍នៅលើសមុទ្រ ដើម្បីភ្ជាប់កំពង់ផែនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីជាមួយវៀតណាម។ លើសពីនេះ ភាគីទាំងពីរក៏ចាំបាច់ត្រូវបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ប្តូររវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ និងរៀបចំការជួបជុំគ្នាតាមរយៈអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍វិទ្យាសាស្ត្រ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យកចិត្តទុកដាក់ជាពិសេសលើដំណាក់កាលចាត់តាំងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងដំណាក់កាល ២០២៦-២០៣០
លើកកម្ពស់កម្រិតការងារនយោបាយ និងសតិអារម្មណ៍ ចំពោះមុខការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន
ពលករ​ និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួប​ជុំរៀប​ចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​យ៉ាង​សប្បាយ​រីករាយ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ
ពលករ ​និង​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ជាង ​២​ម៉ឺន​នាក់​ អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ ​១២ ​ទីតាំង​យ៉ាងអធិក​អធម
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូ នីង