Trending now

T&T Group (ប្រទេសវៀតណាម) ទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី

13:40 | 03/12/2021 យោងតាមវិឡូសំលេងវៀតណាម

សម្ព័ន្ធក្រុមហ៊ុន T&T របស់វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិវិនិយោគដោយផ្ទាល់សហព័ន្ធរុស្ស៊ី (RDIF) និងសម្ព័ន្ធក្រុមហ៊ុន Binnopharm អំពីការផ្ទេរប្រគល់បច្ចេកវិទ្យា ផលិត និងបង្កើតជាថ្មីនូវមូលដ្ឋានផលិត វ៉ាក់សាំង Sputnik V នៅវៀតណាម។

ទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី)៖ “ផឹកទឹកនឹកដល់ប្រភព” គឺជាប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាម ទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី)៖ “ផឹកទឹកនឹកដល់ប្រភព” គឺជាប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាម
សហព័ន្ធរុស្ស៊ីពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V នៅវៀតណាម សហព័ន្ធរុស្ស៊ីពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V នៅវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc នារសៀលថ្ងៃទី១ ខែធ្នូ នៅទីស្នាក់ការរដ្ឋា ភិបាលរុស្ស៊ី ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh បានអញ្ជើញមាន ជំនួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ (រូបថត៖
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ (រូបថត៖

បន្ទាប់ពីជំនួបធ្វើការ ឧបនាយករដ្ឋមន្រ្តីទាំងពីរបានចូលរួមជាសក្ខីភាពនៅពិធីចុះ ហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យ ថាមពល ប្រេងឧស្ម័ន វប្បធម៌និងសុខាភិបាល។ សម្ព័ន្ធក្រុមហ៊ុន T&T របស់វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិវិនិយោគដោយផ្ទាល់សហព័ន្ធរុស្ស៊ី (RDIF) និងសម្ព័ន្ធក្រុមហ៊ុន Binnopharm អំពីការផ្ទេរប្រគល់បច្ចេកវិទ្យា ផលិត និងបង្កើតជាថ្មីនូវមូលដ្ឋានផលិត វ៉ាក់សាំង Sputnik V នៅវៀតណាម។

រុស្សីគឺជាមហាអំណាចដ៏ល្បីមួយជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ដែលជាប្រទេសដំបូងគេក្នុងពិភពលោកដែលស្រាវជ្រាវ និងបង្កើតវ៉ាក់សាំងដោយជោគជ័យលើ COVID-19 (Sputnik V)។ នៅថ្ងៃទី ២៩ ខែវិច្ឆិកា សហព័ន្ធរុស្ស៊ីបានប្រកាសថា ខ្លួននឹងចាប់ផ្តើមយ៉ាងឆាប់រហ័សនូវដំណើរការនៃការបង្កើតវ៉ាក់សាំង Sputnik កំណែថ្មីដែលសម្របទៅនឹងវ៉ារ្យ៉ង់ Omicron ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម