អនុវត្តនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ស្ដីពីកិច្ចការជនជាតិភាគតិច ខេត្ត Thanh Hoa បានរៀបចំគម្រោង “កាត់បន្ថយករណីអាពាហ៍ពិពាហ៍មុនអាយុកំណត់ និងអាពាហ៍ពិពាហ៍មានជាប់ខ្សែលោហិតនៅតំបន់ជនជាតិភាគតិចដំណាក់កាល ២០១៥-២០២០”។
![]() |
![]() |
គោលបំណងរួមនៃគម្រោងគឺដើម្បីទប់ស្កាត់ និងកាត់បន្ថយករណីអាពាហ៍ពិពាហ៍មុនអាយុកំណត់ និងអាពាហ៍ពិពាហ៍មានជាប់ខ្សែលោហិតក្នុងចំណោមជនជាតិភាគតិច រួមចំណែកលើកកំពស់គុណភាពនៃចំនួនប្រជាជន និងធនធានមនុស្សនៅក្នុងតំបន់ជនជាតិភាគតិចក្នុងខេត្ត។
ក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្តគម្រោង ដោយមានការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងតំបន់ ស្ថានភាពអាពាហ៍ពិពាហ៍មុនអាយុកំណត់ និងអាពាហ៍ពិពាហ៍មានជាប់ខ្សែលោហិតក្នុងចំណោមជនជាតិភាគតិចខេត្ត Thanh Hoa មានការថយចុះគួរឲ្យកត់សម្គាល់។ ការយល់ដឹងរបស់មនុស្សមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពនេះនៅតែមានភាពស្មុគស្មាញ ជាពិសេសសម្រាប់ជនជាតិភាគតិច Mong និង Kho Mu។
![]() |
លោក Giang A Key (ស្តាំ) នៅភូមិ On ឃុំ Tam Chung (Muong Lat, Thanh Hoa) ទើបតែមានអាយុ ៤០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានចៅ ៥ នាក់ហើយ |
Muong Lat ជាស្រុកព្រំដែនក្រីក្របំផុតមួយក្នុងប្រទេស ជនជាតិភាគតិចស្រូបយកបានចំនួនប្រជាជន ភាគច្រើននៃស្រុក ដែលក្នុងនោះជនជាតិ Mong មានប្រមាណ ៣៩%។ មកដល់ភូមិជនជាតិភាគតិច Mong ក្នុងស្រុក Muong Lat មិនពិបាកនឹងឃើញរូបភាពស្រីក្មេងៗដែលស្ពាយកូនៗលើខ្នងឡើយ។ បើមិនដឹងទេនឹងយល់ច្រឡំថាជាបងស្រីស្ពាយប្អូន ប៉ុន្តែតាមពិតនោះគឺជាម្តាយដែលទើបតែមានអាយុ ១៥-១៦ ឆ្នាំប៉ុណ្ណោះ សូម្បីតែអាយុ ១៣-១៤ ឆ្នាំ ក៏មានដែរ។
តំបន់ជនជាតិភាគតិចភ្នំនៃខេត្ត Thanh Hoa មានជនជាតិភាគតិចជិត ៧០០,០០០ នាក់ ដែលភាគច្រើនជាជនជាតិចំនួន ៦ គឺ Muong, Thai, Mong, Tho, Dao និង Kho Mu។ អាពាហ៍ពិពាហ៍មុនអាយុកំណត់ និងអាពាហ៍ពិពាហ៍មានជាប់ខ្សែលោហិតច្រើនតែកើតមាននៅក្នុងក្រុមជនជាតិមួយចំនួនដូចជា Mong និង Kho Mu និងផ្នែកតូចមួយនៃក្រុមជនជាតិភាគតិច Thai ដែលរស់នៅតំបន់ដាច់ស្រយាល តំបន់ដែលមានលក្ខខណ្ឌសេដ្ឋកិច្ចលំបាកខ្លាំង ហើយនៅរាយប៉ាយពាសពេញតំបន់ខ្ពង់រាប ដូចជា៖ Muong Lat, Quan Hoa, Quan Son...។
ដើម្បីបន្តអនុវត្តគម្រោងនេះ ក្នុងដំណាក់កាល ២០២១-២០២៥ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍មុនអាយុកំណត់ និងអាពាហ៍ពិពាហ៍មានជាប់ខ្សែលោហិតប្រកបដោយនិរន្តរភាពចាំបាច់ត្រូវមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលដើម្បីអនុវត្តឱ្យស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាពដែលផ្តោតលើការធ្វើពិពិធកម្មទម្រង់នូវការផ្សព្វផ្សាយច្បាប់ និងការអប់រំ ការគាំទ្រ និងជួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវិតខាងសម្ភារៈ និងខាងវិញ្ញាណ។ ម៉្យាងវិញទៀត ចាំបាច់ត្រូវរៀបចំថវិកាឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់មូលដ្ឋានដើម្បីធានាដល់ការអនុវត្តខ្លឹមសារគម្រោងស្របតាមផែនការ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន