យុគសម័យ - ស្ថាបត្យករវៀតណាមបានឈ្នះពានរង្វាន់ "ផ្ទះនៅទីក្រុងប្រចាំឆ្នាំ" "គម្រោងសំណង់ស៊ីវិលប្រចាំឆ្នាំ" និង "ការិយាល័យមានស្ថាបត្យកម្មដែលកំពុងរីកចម្រើនប្រចាំឆ្នាំ" នៅពានរង្វាន់ Dezeen ឆ្នាំ2021។
![]() |
![]() |
![]() |
ផ្ទះនៅ Bat Trang បានឈ្នះពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិជាច្រើន ដោយសារការរចនាតែមួយគត់របស់វា។ |
ពានរង្វាន់ប្រចាំឆ្នាំដែលធ្វើឡើងដោយទស្សនាវដ្តីស្ថាបត្យកម្មដ៏ល្បីល្បាញលើពិភពលោក Dezeen (ចក្រភពអង់គ្លេស) បានប្រកាសលទ្ធផល នៅថ្ងៃទី 27 ខែវិច្ឆិកា បន្ទាប់ពីការជ្រើសរើស និងចាត់ចំណាត់ថ្នាក់អស់រយៈពេល 10 ខែ។ ឆ្នាំនេះ ស្ថាបត្យកម្មវៀតណាមទទួលបានពានរង្វាន់ចំនួន 03 ក្នុងចំណោមពានរង្វាន់ទាំង 47 ប្រភេទ។
សំណង់ផ្ទះ Bat Trang របស់ក្រុមហ៊ុនស្ថាបត្យកម្ម Vo Trong Nghia ទទួលបានពានរង្វាន់ "ផ្ទះនៅទីក្រុងប្រចាំឆ្នាំ"។ មុននោះ សំណង់នេះក៏បានឈ្នះការជ្រើសរើសរបស់អ្នកអាន ដោយទទួលសម្លេងគាំទ្រចំនួន 44% ដោយសារគំនិតនៃការប្រើប្រាស់សេរ៉ាមិចជាសម្ភារៈសំណង់សំខាន់។ ប្រព័ន្ធជញ្ជាំងខាងក្រៅទាំងមូលត្រូវបានសាងសង់ដោយឥដ្ឋសេរ៉ាមិចចំនួន 5,000 ដុំ ដែលមានកម្រាស់ និងប្រហោងខុសៗ គ្នា ដែលបង្កើតបានជាប្លុកសេរ៉ាមិចដ៏ធំ នៅចំកណ្តាលភូមិ Bat Trang ប្រពៃណី។
![]() |
ផ្ទះបំពង់ជម្រៅ 35m នៅ Ha Dong ដែលរចនា ដោយក្រុមហ៊ុន ODDO Architects បានឈ្នះពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិជាច្រើន។ រូបថត៖ Hoang Le/ODDO Architects |
សាលាមត្តេយ្យ My Montessori Garden នៅ Ha Long (ខេត្ត Quang Ninh) នៃការិយាល័យស្ថាបត្យកម្ម HGAA បានឈ្នះពានរង្វាន់ "គម្រោងសំណង់ស៊ីវិលប្រចាំឆ្នាំ"។
My Montessori Garden គឺជាសាលាមត្តេយ្យដែលបានបញ្ចប់ការសាងសង់ នៅដើមឆ្នាំ 2019។ គោលដៅរបស់ក្រុមស្ថាបត្យកម្មគឺការបង្កើតថ្នាក់រៀន នៅកណ្តាលដើមឈើ និងផ្កា។
រីឯក្នុងប្រភេទ "ការិយាល័យមានស្ថាបត្យកម្មដែលកំពុងរីកចម្រើនប្រចាំឆ្នាំ" គណៈប្រយោគបានប្រគល់ដល់ការិយាល័យ ODDO Architects បានបង្កើតឡើងក្នុងឆ្នាំ 2016 ដោយស្ថាបត្យការិនី Mai Lan Chi Obtulovicova ស្ថាបត្យករ Nguyen Duc Trung និង លោក Marek Obtulovic ការិយាល័យ ODDO Architects មានសកម្មភាពនៅក្នុងប្រទេសវៀតណាម និងសាធារណៈរដ្ឋឆែក។
Dezeen គឺជាទស្សនាវដ្តីឈានមុខគេមួយរបស់ពិភពលោកលើការរចនា ស្ថាបត្យកម្ម និងខាងផ្ទៃក្នុង។ ចាប់តាំងពីឆ្នាំ 2018 មក ទស្សនាវដ្ដីនេះបានរៀបចំពានរង្វាន់ Dezeen Awards ដើម្បីផ្តល់កិត្តិយសដល់ស្នាដៃស្ថាបត្យកម្មថ្មី និងគួរឱ្យចាប់អារម្មណ៍បំផុតរបស់ពិភពលោក។
![]() |
គណៈប្រយោគទស្សវដ្តី Dezeen បានសន្និដ្ឋានថា សាលាមតេយ្យ My Montessori Garden នាំមកនូវសុភមង្គលដល់កុមារ។ |
នៅឆ្នាំ 2021 ពានរង្វាន់នេះបានប្រមូលផ្តុំការស្នាដៃចូលរួមក្នុងពានរង្វាន់នេះជាង 4,700 ពី 86 ប្រទេស។ គណៈប្រយោគមានអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងការរចនាចំនួន 94 នាក់ដែលបានជ្រើសរើស និងចាត់ចំណាត់ថ្នាក់ ដើម្បីផ្តល់រង្វាន់ចំនួន 47 ចែកចេញជាប្រភេទនីមួយៗ។
ពានរង្វាន់ Dezeen មានរង្វាន់ពិសេសចំនួនបីគឺ "រចនាប្រចាំឆ្នាំ" ដែលប្រគល់ដល់ចំណតកង់របស់ការិយាល័យ Silo (ហូឡង់) "រចនាខាងផ្ទៃក្នុងប្រចាំឆ្នាំ" ដែលប្រគល់ដល់ការិយាល័យ Sher Maker Studio (ថៃ) "សំណង់ស្ថាបត្យកម្មប្រចាំឆ្នាំ" របស់សំណង់ស្ថាបត្យកម្មអគារស្នាក់នៅរួម Stone Garden របស់ Lina Ghotmeh (លីបង់)។
ដោយសារតែ Covid-19 ពានរង្វាន់ Dezeen ឆ្នាំ2021 មិនបានរៀបចំពិធីប្រគល់រង្វាន់ផ្ទាល់ទេ ប៉ុន្តែបានប្រកាសតាមអ៊ីនធឺណិត។ អ្នកនិងក្រុមឈ្នះនឹងទទួលបានពានរង្វាន់ លិខិតបញ្ជាក់ និងកិត្តិយសលើការបោះពុម្ភជាសកលរបស់ Dezeen ៕
Vietnamexpress
មតិពីមិត្តអ្នកអាន