Trending now

ដំណើរកម្សាន្តស្វែងយល់ «ស្ថាបត្យកម្មបែបបារាំងនៅចំកណ្តាលទីក្រុងហាណូយ»

10:24 | 16/11/2021 យោងតាមវិឡូសំលេងវៀតណាម

សារមន្ទីរប្រវត្តិសាស្ត្រជាតិនិងក្រុមហ៊ុនទេសចរណ៍ហាណូយទើបនឹងបើកដំណើរទេសចរណ៍ស្វែងយល់ «ស្ថាបត្យកម្មបែបបារាំងនៅចំកណ្តាលទីក្រុងហាណូយ»។ ដំណើរទេសចរណ៍នេះ បានធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១។ នេះជាដំណើរកម្សាន្តដ៏វិសេសវិសាល ទាក់ទាញភ្ញៀវទេសចរនៅពេលចង់ស្វែងយល់ពីរដ្ឋធានីហាណូយ។

តំបន់ចំនួន ២០ និងសមាគមធុរកិច្ចបារាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៃប្រទេសវៀតណាម តំបន់ចំនួន ២០ និងសមាគមធុរកិច្ចបារាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៃប្រទេសវៀតណាម
ពិធីប្រគល់មេដាយមិត្តភាពរបស់លោកប្រធានរដ្ឋវៀតណាមជូនលោកប្រធាន Alain Dussarps ពិធីប្រគល់មេដាយមិត្តភាពរបស់លោកប្រធានរដ្ឋវៀតណាមជូនលោកប្រធាន Alain Dussarps

លក្ខណៈវិសេសវិសាលនៃដំណើរទេសចរណ៍ស្វែងយល់ "ស្ថាបត្យកម្មបែបបារាំងនៅចំកណ្តាលទីក្រុងហាណូយ" គឺការតភ្ជាប់កន្លែងទាក់ទាញចំនួន ៣ គឺ សារមន្ទីរប្រវត្តិសាស្ត្រជាតិជាមួយរោងមហោ ស្រពហាណូយ និងកេរដំណែលប្រវត្តិសាស្ត្រ Bac Bo Phu។ អាស្រ័យហេតុនេះ ជួយឱ្យអ្នកទស្សនាមានទិដ្ឋភាពទូទៅ កំណត់អត្តសញ្ញាណនិងអាចប្រៀបធៀបដើម្បីមើលឃើញពីតម្លៃដ៏លេចធ្លោនៃស្នាដៃស្ថាបត្យកម្ម រចនាបថស្ថាបត្យកម្ម និងការលាយប្រសព្វគ្នារវាងវប្បធម៌ វៀតណាមជាមួយវប្បធម៌លោកខាងលិចនៅដើមសតវត្សទី ២០។ លោកស្រី Nguyen Thi Thu Hoan នាយិការរងសារមន្ទីរប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា៖ «ដំណើរកម្សាន្តនេះមិនត្រឹមតែតភ្ជាប់អំពីស្ថាបត្យ កម្មប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ប្រវត្តិសាស្ត្រទៀតផង។ សារមន្ទីរប្រវត្តិសាស្ត្រជាតិ គឺជាស្នាដៃស្ថាបត្យកម្មបារាំងឆ្នើមមួយដែរ។

ទន្ទឹមនឹងនោះ រោងមហោស្រពហាណូយ Bac Bo Phu, ធនាគាររដ្ឋវៀតណាម សណ្ឋាគារសូហ្វីតែល... ទាំងនេះ គឺជាស្នាដៃស្ថាបត្យកម្មដែលមិនថា នៅគ្រប់ទីកន្លែងណាក៏មានឡើយ»។ដំណើរទេសចរណ៍ «ស្ថាបត្យកម្មបែបបារាំងនៅចំកណ្តាលទីក្រុងហាណូយ» ក៏ជាដំណើរទេសចរណ៍ប្រកបដោយសុវត្ថិភាពដំបូងគេ ដែលត្រូវបានបើកក្រោមលក្ខខណ្ឌធម្មតាថ្មី ដែលត្រូវបានបង្ហាញក្នុងទម្រង់ រួមបញ្ចូលគ្នានៃទេសចរណ៍បែបប្រពៃណី (មានមគ្គុទ្ទេសក៍ទេសចរណ៍) ជាមួយនឹងកម្មវិធីណែនាំដោយស្វ័យប្រវត្តិ (មគ្គុទ្ទេសក៍អូឌីយ៉ូ)។ កម្មវិធីដំណើរកម្សាន្តមានរយៈពេល ១ ម៉ោង ៣០ នាទី ដោយដើរថ្មើជើងឆ្លងកាត់ផ្លូវកែងនៃមជ្ឈមណ្ឌលទីក្រុងហាណូយ។

មិត្តវ័យក្មេងចូលរួមក្នុងការប្រលងសំណួរតូចមួយដើម្បីស្វែងយល់អំពីនិមិត្តសញ្ញានៅលើដំបូលនៃរោងមហោស្រពហាណូយ  (រូបថត៖
មិត្តវ័យក្មេងចូលរួមក្នុងការប្រលងសំណួរតូចមួយដើម្បីស្វែងយល់អំពីនិមិត្តសញ្ញានៅលើដំបូលនៃរោងមហោស្រពហាណូយ (រូបថត៖ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម)

ដំណើរទេសចរណ៍ស្វែងយល់ “ស្ថាបត្យកម្មបែបបារាំងនៅចំកណ្តាលទីក្រុងហាណូយ" បានចាប់ផ្តើមពីសារមន្ទីរប្រវត្តិសាស្ត្រជាតិ ដែលជាកន្លែងរក្សា តាំងបង្ហាញ និងណែនាំប្រវត្តិសាស្ត្ររបស់វៀតណាមតាំងពីសម័យបុរេប្រវត្តិ រហូតដល់បច្ចុប្បន្ន តាមរយៈប្រព័ន្ធឯកសារនិងវត្ថុបុរាណដ៏វិសេសវិសាលនិងមានតម្លៃ ដែលក្នុងនោះវត្ថុបុរាណជាច្រើនជារតនៈសម្បត្តិជាតិផងដែរ។ បន្តដំណើរ ភ្ញៀវនឹងទៅទស្សនារោងមហោស្រពហាណូយនិងកេរដំណែលប្រវត្តិសាស្ត្រ Bac Bo Phu។ នៅទីនេះ អ្នកទស្សនាអាចស្វែងយល់អំពីតម្លៃស្ថាបត្យកម្ម សិល្បៈ និងប្រវត្តិសាស្រ្តនៃស្នាដៃទាំងពីរនេះ ព្រោះថា ទាំងអស់នេះមិនត្រឹមតែជាស្នាដៃស្ថាបត្យកម្មគំរូនិងល្បីល្បាញរបស់ទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទៀតផងដែរ។

ក្រោយបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញនិងរដ្ឋាភិបាលបណ្តោះអាសន្ននៃវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ បានយកទីតាំង Bac Bo Phu សម្រាប់ធ្វើការនៅរហូតដល់ថ្ងៃប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូប្រយុទ្ធ។ នៅចុងបញ្ចប់នៃសង្គ្រាមឥណ្ឌូចិន (ឆ្នាំ ១៩៥៤) Bac Bo Phu ត្រូវបានជួសជុលឡើងវិញហើយក្លាយជាផ្ទះសំណាក់របស់រដ្ឋាភិបាល។ រោងមហោស្រពហាណូយ មានទីតាំងនៅទីលានបដិវត្តន៍ខែសីហា មិនឆ្ងាយពីសារមន្ទីរប្រវត្តិសាស្ត្រប៉ុន្មានឡើយ។ សំណង់នេះត្រូវបានជនជាតិបារាំងបើកការដ្ឋានសាងសងក្នុងឆ្នាំ ១៩០១ ហើយបានបញ្ចប់នៅឆ្នាំ ១៩១១ តាមគំរូរោងមហោស្រព Opera Garnier នៅទីក្រុងប៉ារីស។

មិត្តវ័យក្មេងចូលរួមក្នុងការប្រលងសំណួរតូចមួយដើម្បីស្វែងយល់អំពីនិមិត្តសញ្ញានៅលើដំបូលនៃរោងមហោស្រពហាណូយ  (រូបថត៖ Hanoimoi)
មិត្តវ័យក្មេងចូលរួមក្នុងការប្រលងសំណួរតូចមួយដើម្បីស្វែងយល់អំពីនិមិត្តសញ្ញានៅលើដំបូលនៃរោងមហោស្រពហាណូយ (រូបថត៖ Hanoimoi)

ដំណើរទេសចរណ៍ស្វែងយល់ “ស្ថាបត្យកម្មបែបបារាំងនៅចំកណ្តាលទីក្រុងហាណូយ” ក្នុងថ្ងៃបើកបានទាក់ទាញប្រជាជនរដ្ឋធានីយ៉ាងច្រើនកុះករ។ អ្នកស្រី Thai Ngoc Tuyet សម្តែងចំណាប់អារម្មណ៍ថា៖ «សប្បាយចិត្តណាស់នៅពេលដែលទីក្រុងហាណូយបានបន្ថូរបន្ថយវិធានការរក្សាគម្លាតសង្គម ទើបកុមារដែលមានកន្លែងទស្សនាក្រោយរយៈពេលច្រើនថ្ងៃត្រូវនៅក្នុងផ្ទះ។ អាចចេញក្រៅជាមួយកូនតាំងពីព្រឹករហូតដល់ឥឡូវគឺសប្បាយណាស់។ នេះក៏ជាកន្លែងដែលឪពុកម្តាយគួរ យកកូនមកទស្សនាសម្រាប់ចុងសប្តាហ៍ដែរ»។

ក្នុងអំឡុងពេលដំណើរកម្សាន្តនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ អ្នកទស្សនាអាចជួបប្រទះនូវកម្មវិធីដែលណែនាំដោយស្វ័យប្រវត្តិនូវវត្ថុតាំងបង្ហាញ។ នេះក៏ជាចំណុចលេចធ្លោនៃដំណើរកម្សាន្តនេះផងដែរ។ ជាមួយនឹងកម្មវិធីនេះ អ្នកទស្សនាគ្រាន់តែត្រូវប្រើឧបករណ៍ឆ្លាតវៃដែលមានការតភ្ជាប់អ៊ីនធឺរណែត ហើយទាញយកកម្មវិធីដោយមិនគិតថ្លៃ ដើម្បីរុករកចំណុចសមស្របចំនួន ៩២ ដែលត្រូវនឹងខ្លឹមសារនិងវត្ថុបុរាណដែលដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ។ ការបញ្ចេញសំឡេងត្រូវបានបែងចែកជាក្រុមតាមពេលវេលាទស្សនារបស់ភ្ញៀវ (៦០ នាទី, ១២០ នាទី, ១៨០ នាទី) តាមរយៈភាសាចំនួន ៣ គឺ វៀតណាម - អង់គ្លេស - កូរ៉េខាងត្បូង ដោយឆ្លើយតបនឹងតម្រូវការសម្បូរបែបរបស់ភ្ញៀវ ជាពិសេសភ្ញៀវមកសេរី។ លោក Phung Quang Thang នាយកក្រុមហ៊ុនទេសចរណ៍ Hanoitourist បានឲ្យដឹងថា៖ «នៅពេលចាប់ផ្តើមដំណើរកម្សាន្តនេះ បានទាក់ទាញក្រុមគ្រួសារ សិស្ស និងកុមារយ៉ាងច្រើន។ ខណៈពេលដែលរៀបចំដំណើរកម្សាន្តផងនិងអនុវត្តន៍ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផង តាមនោះ យើងបានបែងចែកក្រុមជាក្រុមតូចៗ ហើយដាក់នៅឆ្ងាយពីគ្នាដើម្បីធានាសុវត្ថិភាព។ ក្រៅពីសិក្សាអំពីសិល្បៈ និងស្ថាបត្យកម្ម ភ្ញៀវទេសចរណ៍ក៏បានស្គាល់ពីតម្លៃប្រវត្តិសាស្ត្រវប្បធម៌នៃរដ្ឋធានីហាណូយផងដែរ»។

ដំណើរទេសចរណ៍ស្វែងយល់ «ស្ថាបត្យកម្មបែបបារាំងនៅចំកណ្តាលទីក្រុងហាណូយ» ជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ លើកកំពស់ផលិតផលទេសចរណ៍របស់ទីក្រុងហាណូយ។ ដំណើរកំសាន្តនេះក៏រួមចំណែកជំរុញទេសចរណ៍ក្នុងរដ្ឋធានី ហើយដំបូងបង្អស់គឺកម្មវិធីជំរុញប្រជាជនហាណូយធ្វើដំណើរទស្សនាទីក្រុងហាណូយផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤