យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Can Tho បានរៀបចំពិធីទទួល និងចែកចាយជំនួយ បង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលឧបត្ថម្ភដោយស្ថានទូតអៀរឡង់ តាមរយៈ អង្គការ Family Health International (FHI360/ អាមេរិក) និងឧបត្ថម្ភដោយ Asian Venture Philanthropy Network Limited ( AVPN) តាមរយៈអង្គការ Worldwide Orphans Foundation (WWO) ទៅកាន់មន្ទីរពេទ្យ និងអង្គភាពជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីចែករំលែកការលំបាកក្នុងការបង្ការ និងទប់ស្កាត់នឹងជំងឺរាតត្បាតនៅប្រទេសវៀតណាម។
![]() |
![]() |
![]() |
ថ្នាក់ដឹកនាំក្រុងប្រគល់ប័ណ្ណនិមិត្តរូបនៃជំនួយដល់មន្ទីរពេទ្យនិងអង្គភាពជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ |
ជំនួយនៃការផ្គត់ផ្គង់ឧបករណ៍ សម្ភារៈនិងបរិក្ខាពេទ្យដល់មន្ទីរពេទ្យដែលឧបត្ថម្ភដោយស្ថានទូតអៀរឡង់ តាមរយៈ អង្គការ FHI360/USA រួមមាន ម៉ាស N95 ចំនួន 8,000 ម៉ាស់, ម៉ាស់ពេទ្យស្តង់ដារចំនួន 20,000, ឈុតសម្លៀកបំពាក់ការពារកម្រិត 2 3 និង 4 ចំនួន 43,000, , ស្រោមដៃពេទ្យចំនួន 12,000 និងរបាំងមុខប្រឆាំងនឹងដំណក់ទឹកចំនួន 3,000 ដែលមានតំលៃ 500 លានដុង។
បន្ទាប់ពីទទួលសម្ភារៈបរិក្ខាពេទ្យខាងលើ សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង នឹងបញ្ជូនទៅមន្ទីរពេទ្យពហុព្យាបាលទីក្រុង មន្ទីរពេទ្យសម្ភពក្រុង និងមន្ទីរពេទ្យបណ្តោះអាសន្ន (មន្ទីរពេទ្យវេជ្ជសាស្ត្របុរាណទីក្រុង Can Tho) ដើម្បីគាំទ្រដល់ការបង្ការ និងទប់ស្កាត់នឹងការរាតត្បាតក្នុងមន្ទីរពេទ្យ។
ជំនួយសម្រាប់កុមារដែលជួបការលំបាកដែលរងផលប៉ះពាល់ ដោយជំងឺរាតត្បាត Covid – 19 ក្នុងទីក្រុង ឧបត្ថម្ភដោយ AVPN តាមរយៈអង្គការ WWO នឹងជួយឧបត្ថម្ភដល់កុមារចំនួន 136 នាក់ ក្នុងអង្គភាពចំនួន ៦ ក្នុងខេត្ត។/.
មតិពីមិត្តអ្នកអាន