ភ្ញៀវទេសចរប្រមាណ ១៣ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនៅក្នុងនោះមានភ្ញៀវជាតិ ១៣០ ០០២នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង ២ ០១១នាក់ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ Khoảng 130.000 du khách đã đi tham quan khắp cả nước vào ngày 18/11/2021, ngày đầu tiên của Lễ hội té nước Hoàng gia, thả đèn lồng và chiêm bái mặt trăng, Ok Ambok, có 130,002 khách quốc tế và 2.011 khách du lịch nước ngoài trong nước. Đây là theo báo cáo của Bộ Du lịch CPC.
![]() |
![]() |
![]() |
ភ្ញៀវទេសចរដើរកម្សាន្តប្រមាណ ១៣ម៉ឺននាក់ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក |
គោលដៅសំខាន់ៗ នៃការធ្វើដំណើររបស់ភ្ញៀវជាតិ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង រួមមាន ខេត្តព្រះសីហនុ ដែលមានភ្ញៀវទៅលេងកម្សាន្តប្រមាណ ១៨ ០៧៣នាក់ ខេត្តកំពត មានចំនួនប្រមាណ ១៥ ៨៤០នាក់ ខេត្តសៀមរាប មានចំនួនប្រមាណ ១៥ ២៦០នាក់ ខេត្តកែប មានចំនួនប្រមាណ ១២ ៨៨០នាក់ និងខេត្តមណ្ឌលគិរី មានចំនួនប្រមាណ ១០ ០១០នាក់ រួមជាមួយនឹងខេត្តក្រុងមួយចំនួនទៀត។
ភ្ញៀវទេសចរទាំងអស់ បានផ្តោតសំខាន់ទៅលើ គ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស ជាពិសស គឺតំបន់មាត់សមុទ្រ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ កសិ-ទេសចរណ៍ រួមជាមួយនឹងរមណីយដ្ឋានកែច្នៃជាដើម។ របាយការណ៍ក៏បានបញ្ជាក់បឋមពីការរំពឹងទុកថានឹងមានការកើនឡើងនូវភ្ញៀវទេសចរដើរកម្សាន្ត នៅថ្ងៃទី២ និងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទុកផងដែរ។
សូមបញ្ជាក់ថា កម្ពុជាបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ និងចាប់បើកទទួលភ្ញៀវទេសចរវ៉ាក់សាំង និងអ្នកដំណើរទាំងអស់ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ ដែលមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័ក ដោយត្រឹមតែការធ្វើតេស្តរហ័សពេលមកដល់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់គោលដៅទេសចរណ៍ទាំងអស់ ក៏បាននិងកំពុងពង្រឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP របស់ក្រសួងទេចរណ៍ និងវិធានការសុខាភិបាលនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
information.gov.kh/ AKP
មតិពីមិត្តអ្នកអាន