Trending now

ជប៉ុនផ្តល់ជំនួយចំនួន ៥,៧ លានដុល្លារអាមេរិក ដើម្បីការពារកុមារវៀតណាមប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

09:43 | 19/11/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១៧ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំ​នៅប្រទេសវៀតណាម លោក Takio Yamada និងលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាមបានចុះហត្ថលេខាលើលិខិតការទូតផ្លាស់ប្តូរ "គម្រោងបង្កើនសមត្ថភាពរបស់​កុមារ​សម្រាប់ការប្រឆាំង​នឹង​ហានិភ័យគ្រោះ មហន្តរាយនិង និងការប្រែប្រួលអាកាសធាតុ»។

ប្រទេសវៀតណាមបានប្រកាសចេញកម្មវិធីជាតិស្តីពីការការពារកុមារក្នុងប្រព័ន្ធអ៊ីនធើណិត ប្រទេសវៀតណាមបានប្រកាសចេញកម្មវិធីជាតិស្តីពីការការពារកុមារក្នុងប្រព័ន្ធអ៊ីនធើណិត
ប្រទេសវៀតណាមអំពាវនាវឱ្យមានការការពារកុមារនិងទប់ស្កាត់វិបត្តិនៅក្នុងប្រទេសយេម៉ែន ប្រទេសវៀតណាមអំពាវនាវឱ្យមានការការពារកុមារនិងទប់ស្កាត់វិបត្តិនៅក្នុងប្រទេសយេម៉ែន

គម្រោងនេះ​បាន​ឧតប្ថម្ភ​ដោយរដ្ឋាភិបាលជប៉ុនជូនដល់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម តាមរយៈអង្គការ UNICEF ប្រចាំនៅប្រទេសវៀតណាម ដែលមានតម្លៃសរុបចំនួន 5.7 លានដុល្លារអាមេរិក សម្រាប់ដំណាក់កាល 2021 - 2026 ។ កុមារត្រូវបានកំណត់ជាមជ្ឈភាព នៃគម្រោងនេះ ព្រោះពួក​គេ​មានចំណុចរសើបខ្លាំងណាស់​ចំពោះ​ការ​ប្រែប្រួលអាកាសធាតុ។

ជប៉ុនផ្តល់ជំនួយចំនួន ៥,៧ លានដុល្លារអាមេរិក ដើម្បីការពារកុមារវៀតណាមប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ពិធីចុះហត្ថលេខាលើលិខិត​ការទូតផ្លាស់ប្តូរ "គម្រោងបង្កើនសមត្ថកិច្ចរបស់​កុមារ​សម្រាប់ការប្រឆាំង​នឹង​ហានិភ័យគ្រោះ មហន្តរាយនិង និងការប្រែប្រួលអាកាសធាតុ» ។ (រូបថត៖ VGP)

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោកស្រី Rana Flowers មានប្រសាសន៍ថា៖ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ហានីភ័យអាកាសធាតុចំពោះកុមារ ដែលប្រកាសដោយអង្គការ UNICEF ក្នុងឆ្នាំ ២០២១ នៅប្រទេសវៀតណាម កុមារនិងកុមារជំទង់ប្រឈមនឹងហានិភ័យខ្ពស់បំផុតនៃការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដោយផ្ទាល់ដល់សុខភាព និងការអប់រំ។ តាមរយៈគម្រោងនេះ អង្គការ UNICEF និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម ធ្វើការរួមគ្នា ដើម្បីធានាថា កុមារធំឡើងក្នុងបរិស្ថានដែលមានសុវត្ថិភាព បៃតង និងស្អាត។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានអះអាងថា ព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឧបត្ថម្ភនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូស្និទស្នាល​រវាងរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលវៀតណាម និងអង្គការ UNICEP។

នាពេលខាងមុខ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សង្ឃឹមថា រដ្ឋាភិបាលជប៉ុន និងអង្គការ UNICEF នឹងបន្តចែករំលែកបទពិសោធន៍ ក្នុងការកសាងគម្រោងសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីពង្រឹងការ​ឆ្លើយ​តបនៃប្រព័ន្ធគ្រប់គ្រង និងសំណង់បង្ការនិងទប់ស្កាត់នឹងគ្រោះមហន្តរាយ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី