យុគសម័យ - នាថ្ងៃទី ១៦ ខែវិច្ឆិកា ដោយមានការអនុញ្ញាតពីសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) សម្ព័ន្ធអង្គការមិត្តភាពខេត្ត Thai Nguyen បានរៀបចំសកម្មភាព “ផឹកទឹកនឹកដល់ប្រភពទឹក “ នៅឃុំ Diem Mac ស្រុក Dinh Hoa។ នេះគឺជាសកម្មភាពអបអរសាទរខួបលើកទី ៧១ នៃទិវា បង្កើត VUFO (ថ្ងៃទី ១៧ ខែវិច្ឆិកា ១៩៥០ - ថ្ងៃទី ១៧ ខែវិច្ឆិកា ២០២១) ។
សកម្មភាពប្រចាំឆ្នាំនេះមានគោលបំណងអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីនៃការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន លើកកំពស់មោទនភាព និងកិត្តិយសជំនាន់កម្មាភិបាលជាច្រើនដែលធ្វើការ ប្រកដោយសន្តិភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រជាជន។
គណៈប្រតិភូបានមកអុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅលើកំពូលចំណោត De ឃុំ Phu Dinh មកទស្សនាមណ្ឌលប្រវត្តិសាស្ត្ររបស់ VUFO នៅភូមិ Roong Khoa ឃុំ Diem Mac ។ ក្រៅពីនោះ គណៈប្រតិភូបានជូនអំណោយចំនួន ៥ ដល់គ្រួសារចំនួន ៥ ដែលបានបរិច្ចាគដីសម្រាប់ VUFO សាងសង់មណ្ឌលនេះ ដោយអំណោយនីមួយៗមានតម្លៃ ៥០ ម៉ឺនដុង។
![]() |
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Thai Nguyen អុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅលើកំពូលចំណោត De ឃុំ Phu Dinh ស្រុក Dinh Hoa ខេត្ត Thai Nguyen។ រូបថត៖ Luu Phuong |
លោក Phung Van Dang លេខារងគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Diem Mac បានមានប្រសាសន៍ថា៖ Diem Mac ជាឃុំមួយមានការលំបាកជាច្រើន។ ប៉ុន្មានឆ្នាំមកនេះ ឃុំ Diem Mac ទទួលការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ ដូច្នេះឃុំមានការអភិវឌ្ឍ។ ជាពិសេស VUFO គឺជាអង្គភាពមួយដែលមានសកម្មភាពស្នងគុណជាច្រើនដែលឆ្ពោះទៅកាន់ឃុំ Diem Mo នាពេលកន្លងមក។
![]() |
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Thai Nguyen បានប្រគល់អំណោយដល់គ្រួសារចំនួន ៥ ដែលបានបរិច្ចាគដី សម្រាប់ VUFO សាងសង់មណ្ឌលប្រវត្តិសាស្ត្រ។ (រូបថត៖ Luu Phuong) |
ក្នុងឱកាសអបអរសាទរលើកទី ៧១ នៃទិវាបង្កើត VUFO ក្នុងនាមគណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ Diem Mac លោក Phung Van Dang បានអះអាងថា ទំនាក់ទំនងនូវកិច្ចសហប្រតិបត្តិការល្អប្រសើររវាងតំបន់និង VUFO នឹងកាន់តែរឹងមាំនិងជិតសិទ្ធ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន