Trending now

ក្រសួងការបរទេសកម្ពុជា បានធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ ២០២១

09:57 | 17/11/2021 ហេង វុធ្ធី

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំនេះ ពិភាក្សាជាលក្ខណៈចង្អៀត អនុញ្ញាតឱ្យមន្ដ្រីក្រសួងការបរទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកក្នុងការវាយតម្លៃលើសមិទ្ធិផល និងបទពិសោធន៍មេរៀន ដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាពការងារការទូត និងការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា សំដៅដោះស្រាយបញ្ហាប្រឈមនានា និងរួមចំណែកក្នុងការសម្រេចគោលដៅប្រទេសជាតិ។

ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្ ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្
ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែស នៅទីក្រុងដាក្កា ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែស នៅទីក្រុងដាក្កា
ក្រសួងការបរទេសកម្ពុជា បានធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ ២០២១
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Ngày 16/11/2021, Bộ Ngoại giao và Hợp tác quốc tế CPC tổ chức “Hội nghị Tổng kết hoạt động năm 2020 và giữa năm 2021” dưới sự chủ trì của Ngài Prak Sokhon, Phó Thủ tướng Chính phủ, Bộ trưởng Bộ Ngoại giao và Hợp tác quốc tế. Đối với năm nay, hội nghị tập trung vào việc chuyển dịch trật tự quốc tế và các xu hướng chính trị-an ninh quan trọng trong khu vực, các tác động và phục hồi sau đại dịch Covid-19, đăng cai tổ chức Hội nghị cấp cao châu Âu lần thứ 13 và các sự kiện liên quan và nhiệm kỳ Chủ tịch ASEAN năm 2022 của Campuchia. Các chủ đề trao đổi quan điểm cũng bao gồm việc cải cách phương thức làm việc của Bộ Ngoại giao, năng lực của các nhà ngoại giao và cán bộ, công chức đối ngoại của Campuchia, và cải thiện sự phối hợp với các thể chế quốc gia khác để bảo vệ và thúc đẩy lợi ích quốc gia, an sinh của người dân Campuchia.

នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១» ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានការចូលរួម តាមទម្រង់ដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីស្ថាប័នជាតិដែលពាក់ព័ន្ធ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ប្រធានស្ថានបេសកកម្មរបស់កម្ពុជានៅបរទេសផងដែរ ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំនេះ ពិភាក្សាជាលក្ខណៈចង្អៀត អនុញ្ញាតឱ្យមន្ដ្រីក្រសួងការបរទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកក្នុងការវាយតម្លៃលើសមិទ្ធិផល និងបទពិសោធន៍មេរៀន ដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាពការងារការទូត និងការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា សំដៅដោះស្រាយបញ្ហាប្រឈមនានា និងរួមចំណែកក្នុងការសម្រេចគោលដៅប្រទេសជាតិ។

សម្រាប់ឆ្នាំនេះ ដែរ សន្និបាតបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និង និន្នាការនយោបាយ-សន្តិសុខក្នុងតំបន់សំខាន់ៗ ផលប៉ះពាល់និងការស្តារឡើងវិញពីជំងឺរាតត្បាត កូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធ និងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។ ប្រធានបទនៃការផ្លាស់ប្ដូរយោបល់គ្នាក៏បានគ្របដណ្ដប់ផងដែរទៅលើកំណែទម្រង់វិធីសាស្ត្រអនុវត្តការងាររបស់ក្រសួងការបរទេស សមត្ថភាព អ្នកការទូត និងមន្ត្រីការបរទេសកម្ពុជា និងការកែលម្អការងារសម្របសម្រួលជាមួយស្ថាប័នជាតិផ្សេងទៀត ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនកម្ពុជា៕

ហេង វុធ្ធី

Mfaic/AMS

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី