Trending now

លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើចំណុចស្នូលចំនួន ៣ ដែល APEC ចាំបាច់ត្រូវអនុវត្តន៍

09:55 | 14/11/2021 យោងតាមវិឡូសំលេងវៀតណាម

នាយប់ថ្ងៃទី ១២ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៨ តាមទម្រង់អនឡាញ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩
ធុរជនវៀតណាមសាមគ្គីគ្នា ខិតខំប្រឹងប្រែង ជំនះលើការលំបាកដើម្បីអភិវឌ្ឍប្រទេសជាតិ ធុរជនវៀតណាមសាមគ្គីគ្នា ខិតខំប្រឹងប្រែង ជំនះលើការលំបាកដើម្បីអភិវឌ្ឍប្រទេសជាតិ

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសេដ្ឋកិច្ចដែលតំណាងឱ្យប្រទេសសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១។

នៅឯកិច្ចប្រជុំ ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC បានអនុម័តលើសេចក្តីថ្លែងការរួមរបស់ថ្នាក់ដឹកនាំនិងផែនការសកម្មភាព Aotearoa ដើម្បីអនុវត្តចក្ខុវិស័យ Putrajaya ២០៤០។ នូវែលសេឡង់ក៏បានប្រគល់តួនាទីប្រធាន APEC ២០២២ ដល់ប្រទេសថៃផងដែរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើចំណុចស្នូលចំនួន ៣ ដែល APEC ចាំបាច់ត្រូវអនុវត្តន៍។ (រូបថត៖ VOV)
លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើចំណុចស្នូលចំនួន ៣ ដែល APEC ចាំបាច់ត្រូវអនុវត្តន៍។ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងពហុវិមាត្រលើសេដ្ឋកិច្ចសង្គមរបស់ពិភពលោកទាំងមូល ហើយនេះគឺជាពេលវេលាដ៏ពិសេសដែលតម្រូវឱ្យសមាជិក APEC ជំនះពុះពារលើបញ្ហាប្រឈមនិងភាពខុសគ្នាដើម្បី “ត្រិះរិះរួមគ្នា ធ្វើសកម្មភាពរួមគ្នា” ដើម្បីផលប្រយោជន៍ខ្លួនឯង និងសហគមន៍ទាំងមូល។

លោកប្រធានរដ្ឋបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែល APEC ចាំបាច់ត្រូវអនុវត្តន៍៖ ទីមួយ ការគ្រប់គ្រងនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតគឺជាលក្ខខ័ណ្ឌចម្បងនិងមានលក្ខណៈចាប់បង្ខំ។ ទីពីរ APEC ត្រូវតែលើកកំពស់តួនាទីរបស់ខ្លួនជាម៉ាស៊ីនកំណើនសេដ្ឋកិច្ចក្នុងតំបន់និងសកលលោក ដើម្បីបំពេញការទទួលខុសត្រូវក្នុងការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកថាមវន្ត ប្រកបដោយភាពច្នៃប្រឌិត សមាហរណកម្ម និងតភ្ជាប់ដោយមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ APEC ចាំបាច់ត្រូវនាំមុខក្នុងការកសាងគំរូអាស៊ី-ប៉ាស៊ីហ្វិកនៃកំណើនបៃតង និងបរិយាប័ន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យ Putrajaya ២០៤០។ ការស្តារសេដ្ឋកិច្ចគឺជាឱកាសសម្រាប់ APEC កាន់តែរឹងមាំនិងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវគំរូកំណើនតាមទិសដៅនៃវិស័យសេដ្ឋកិច្ចបៃតង សម្របខ្លួនប្រកបដោយនិរន្តរភាពទៅនឹងការផ្លាស់ប្តូរ ដោយ យកប្រជាជននិងអង្គភាពអាជីវកម្មជាមជ្ឈមណ្ឌល ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

“ខ្ញុំស្នើថា APEC ត្រូវពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគំរូសេដ្ឋកិច្ចវិលជុំ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព លើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាសន្តិសុខថាមពល ទឹក និងស្បៀងអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ ទន្ទឹមជាមួយគ្នានោះ APEC ត្រូវអនុវត្តន៍យ៉ាងឆាប់រហ័សនូវដំណើរការ Serena ស្តីពីស្ត្រីនិងកំណើនបរិយាប័ន្ន លើកកម្ពស់សមត្ថភាពសម្រាប់ក្រុមសេដ្ឋកិច្ចដែលមានសក្តានុពល ដូចជាក្រុមជនជាតិភាគតិច សហគមន៍នៅឆ្ងាយដាច់ស្រយាល និងជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម។ វៀតណាមបានអនុម័តជាឯកច្ឆ័ន្ទផែនការសកម្មភាព Aotearoa ដោយមានគោលបំណងច្បាស់លាស់និងសកម្មភាពអនុវត្តជាក់ស្តែង”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។

ដោយសង្កត់ធ្ងន់ថា វៀតណាមជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់ APEC ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ លោកប្រធានរដ្ឋបានចាត់ទុកថា ឈរលើមូលដ្ឋាននៃការជំរុញធនធានផ្ទៃក្នុងបានល្អ វៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ននិងរួមចំណែកដោះស្រាយបញ្ហាប្រឈមរួម។ វៀតណាមបន្តប្រកៀកស្មារជាមួយខឿនសេដ្ឋកិច្ចជាសមាជិក APEC ដើម្បីអនុវត្តន៍បាននូវចក្ខុវិស័យនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបើកចំហ សន្តិភាព ថាមវន្ត និងរឹងមាំ ដើម្បីភាពរុងរឿងរបស់ប្រជាជន និងគ្រប់ជំនាន់នាពេលអនាគត៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤