Trending now
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖

ធុរជនវៀតណាមសាមគ្គីគ្នា ខិតខំប្រឹងប្រែង ជំនះលើការលំបាកដើម្បីអភិវឌ្ឍប្រទេសជាតិ

11:58 | 13/10/2021

បន្តដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ ក្នុងឱកាសទិវាធុរជនវៀតណាម (ថ្ងៃទី១៣ តុលា) នៅព្រឹកថ្ងៃទី១២ តុលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូចំនួនជាង៤០នាក់ ដែល តំណាងឲ្យធុរជនជាង១ម៉ឺននាក់នៃសមាគមន៍ធុរជនវ័យក្មេងវៀតណាម។

ខិតខំប្រឹងប្រែង​គ្រប់គ្រង​ជំងឺរាតត្បាត ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ ខិតខំប្រឹងប្រែង​គ្រប់គ្រង​ជំងឺរាតត្បាត ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ
ខិតខំប្រឹងប្រែង នាឆ្នាំ២០៣០ នាំវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជលផលជួរមុខនៅលើពិភពលោក ខិតខំប្រឹងប្រែង នាឆ្នាំ២០៣០ នាំវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជលផលជួរមុខនៅលើពិភពលោក
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់អំណោយអនុស្សាវរីយ៍ជូនតំណាងសមាគមន៍ធុរជនវ័យក្មេងវៀតណាម។ (រូបថត៖ thanhnien)
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់អំណោយអនុស្សាវរីយ៍ជូនតំណាងសមាគមន៍ធុរជនវ័យក្មេងវៀតណាម។ (រូបថត៖ thanhnien)

ថ្លែងនៅ ទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់បណ្ដាអង្គភាពអាជីវ កម្មនិងធុរជន ដែលបានឈានឡើងយ៉ាងខ្លាំងក្លា ជំនះពុះពារលើការលំបាក ខិតខំ ប្រឹងប្រែងធ្វើផលិតកម្ម ព្រមទាំងអនុវត្តន៍តាមសេចក្ដីអំពាវនាវរបស់បក្ស រដ្ឋ ដើម្បី រួមវិភាគទាន ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានលក្ខណៈគ្រួសារលំបាក ក៏ដូចជា កម្លាំងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅខ្សែត្រៀមជួរមុខផងដែរ។ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់ជួរធុរជន អង្គភាពអាជីវកម្មវៀតណាម ដែលត្រូវបានបក្ស រដ្ឋ ទទួលស្គាល់ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

នាព្រឹកថ្ងៃដដែល អញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយជូនអ្នកជម្ងឺដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារទីក្រុងហូជីមិញនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរ វាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ ជួរគ្រូពេទ្យនិង បុគ្គលិកនៃមន្ទីរពេទ្យ ដែលបានពង្រីកស្មារតីទទួលខុសត្រូវ ការប្ដេជ្ញាចិត្តរបស់កម្លាំង នៅខ្សែត្រៀមជួរមុខ ដើម្បីសង្គ្រោះ ព្យាបាលដោយអស់ពីចិត្តពីថ្លើម កាត់បន្ថយជា អតិបរមាចំនួនករណីស្លាប់ រួមចំណែកជួយទីក្រុងឆ្លងកាត់ចំណុចកំពូលនៃរលកជម្ងឺ រាតត្បាតកូវីដ ១៩ លើកនេះ៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung