Trending now

ខិតខំប្រឹងប្រែង នាឆ្នាំ២០៣០ នាំវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជលផលជួរមុខនៅលើពិភពលោក

12:44 | 19/08/2021

លោកនាយករដ្ឋមន្ត្រីវៀតណាមទើបចេញសេចក្តីសម្រេចអនុម័តលើគម្រោងអភិវឌ្ឍន៍ផ្នែកកែច្នៃជលផលសម្រាប់ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ សំដៅខិតខំប្រឹងប្រែងនាំវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជលផល ដោយស្ថិតក្នុងចំណោមប្រទេសជួរមុខទាំង ៥ នៅលើពិភពលោកនាឆ្នាំ ២០៣០។

សិក្ខាសាលាផ្សព្វផ្សាយការនាំចេញជលផលររបស់វៀតណាមទៅកាន់ទីផ្សារក្វាងទុង សិក្ខាសាលាផ្សព្វផ្សាយការនាំចេញជលផលររបស់វៀតណាមទៅកាន់ទីផ្សារក្វាងទុង
ជំរុញការផល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - អឺរ៉ុបនិងជួយគាំទ្រក្នុងការដោះស្រាយបញ្ហាជលផល ជំរុញការផល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - អឺរ៉ុបនិងជួយគាំទ្រក្នុងការដោះស្រាយបញ្ហាជលផល
ខិតខំប្រឹងប្រែង នាឆ្នាំ២០៣០ នាំវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជលផលជួរមុខនៅលើពិភពលោក
រូបភាព៖ baochinhphu.vn

គម្រោងនេះបានដាក់ចេញគោលដៅអភិវឌ្ឍន៍ការកែច្នៃជលផលទំនើប ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដោយឆ្លើយតបនឹងតម្រូវការ និងបទបញ្ញត្តិរបស់ទីផ្សារនាំចូល ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងបន្តធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល។

យោងតាមផែនការបានចែងថា គោលដៅជាក់ស្ដែង គឺខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ល្បឿនកំណើនទិន្នផលជលផលកែច្នៃគឺសម្រេចបានជាង ៦%/ឆ្នាំ។ សមាមាត្រតម្លៃនាំចេញជលផលកែច្នៃដែលមានតម្លៃបន្ថែមសម្រេចជាមធ្យមជាង ៤០%។ មូលដ្ឋានកែច្នៃជលផលនាំចេញចំនួនជាង ៧០% មានសមត្ថភាពបច្ចេកវិទ្យាផលិតកម្មពីកម្រិតមធ្យមឡើងទៅ។ គោលដៅបន្ទាប់គឺបង្កើតសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសកែច្នៃជលផលទំនើបដែលមានសក្កានុពលសេដ្ឋកិច្ចនិងសមត្ថភាពគ្រប់គ្រងកម្រិតពិភពលោកផងដែរ៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តចំនួន ១១ របស់រដ្ឋាភិបាល និងការរំដោះកម្លាំងច្នៃប្រឌិត
ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម
ការបង្កើតរបកគំហើញក្នុងការទាក់ទាញធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧
នាយករដ្ឋមន្ត្រី៖ ការប្រឡងប្រណាំងត្រូវតែក្លាយជាកម្លាំងចលករជំរុញសកម្មភាព សម្រាប់គោលដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់