Trending now

ជំរុញការផល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - អឺរ៉ុបនិងជួយគាំទ្រក្នុងការដោះស្រាយបញ្ហាជលផល

10:22 | 12/07/2021 ឌីណា

យុគសម័យ - លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋបារាំង Dinh Toan Thang បានស្នើដល់ក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមបន្តជំរុញសភារបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរបស់វៀតណាម - សហភាពអឺរ៉ុប ជួយគាំទ្រនូវការដោះស្រាយបញ្ហាជលផលក្នុងទំនាក់ទំនងវៀតណាម - អឺរ៉ុបនិងបញ្ហាមួយចំនួនទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល
បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបកណ្ដាល - ខាងកើត និងអាស៊ី - អឺរ៉ុប បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបកណ្ដាល - ខាងកើត និងអាស៊ី - អឺរ៉ុប
ជំរុញការផល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - អឺរ៉ុបនិងជួយគាំទ្រក្នុងការដោះស្រាយបញ្ហាជលផល
រូបថតឧទាហរណ៍

ថ្លែងសុន្ទរកថាក្នុងឱកាសចូលជួបសម្តែងការគួរនិងពិភាក្សាជាមួយ លោកស្រី Stephanie Do ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាម នៅរដ្ឋសភាបារាំង នាថ្ងៃទី ៧ ខែកក្កដា លោកឯកអគ្គរដ្ឋ​ទូត Dinh Toan Thang បានថ្លែងអំណរគុណចំពោះក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាម នៅរដ្ឋសភាបារាំង បានបញ្ចុះបញ្ចូលសភាអឺរ៉ុប ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) រៀបចំសកម្មភាពសម្រាប់អ្នកនយោបាយនិងសមាជិករដ្ឋសភាបារាំងឱ្យយល់កាន់តែច្បាស់អំពីបញ្ហាបច្ចុប្បន្នរបស់វៀតណាម។

លោកឯកអគ្គរដ្ឋទូត Dinh Toan Thang សង្ឃឹមថា លោកស្រីStephanie Do និងក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមនឹងបន្តគាំទ្រនិងជួយគាំទ្រដល់ប្រទេសវៀតណាមក្នុងការជំរុញសភារបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុប ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ហើយគាំទ្រដល់ការដោះស្រាយរបស់បញ្ហាជលផលក្នុងទំនាក់ទំនងវៀតណាម - អឺរ៉ុប ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកស្រី Stephanie Do បានមានប្រសាសន៍ថា លោកស្រីតែងតែឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពនៅ​វៀតណាមនិងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីទំនាក់ទំនងរវាងរដ្ឋសភានិងតំបន់នៃប្រទេសទាំងពីរ។

លោកស្រី Stephanie Do បានអះអាងថា ក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមនៅក្នុងរដ្ឋសភាបារាំងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមិត្តភាពបារាំង - វៀតណាមនៅឯព្រឹទ្ធសភាបារាំង ដើម្បីគាំទ្រនិងជួយគាំទ្រវៀតណាមក្នុងបញ្ហាជាច្រើនដែលមានលក្ខណៈយុទ្ធសាស្ត្រ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ឌីណា

TTXVN

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សួស្តីឆ្នាំថ្មីរបស់សេះ៖ កម្លាំង និងអំណាចសម្រាប់យុគសម័យថ្មី
ជំហរ និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពអន្តរជាតិ
សូមឲ្យនិទាឃរដូវដ៏សុខសាន្តរីករាលដាលជារៀងរហូតពាសពេញទឹកដីវីរភាពនៃតំបន់ទី ៥
ផែនការអនុវត្តសម្រាប់កិច្ចព្រមព្រៀង UNECE ឆ្នាំ ១៩៥៨ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក
នាយករដ្ឋមន្ត្រី៖ កម្មវិធីគាំទ្រអាជីវកម្មវៀតណាមក្នុងការពង្រីកខ្លួនទៅក្រៅប្រទេសគួរតែត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ