Trending now

បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបកណ្ដាល - ខាងកើត និងអាស៊ី - អឺរ៉ុប

20:43 | 28/11/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាម សហការជាមួយធនាគារសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (IBEC) បានរៀបចំឡើងវេទិកាធុរកិច្ចក្រោមប្រធានបទ“ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងតំបន់ អឺរ៉ុបកណ្តាល - ខាងកើត និងអាស៊ី - អឺរ៉ុប"។

ទិដ្ឋភាពនៃវេទិកាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបកណ្ដាល - ខាងកើត និងអាស៊ី - អឺរ៉ុប (រូបថត៖ VGP)

នៅឯវេទិកានេះ តំណាងទាំងឡាយបានវាយតម្លៃនិងវិភាគអំពីឱកាសនិងសក្តា នុពលនៃការអភិវឌ្ឍន៍កិច្ចសហប្រតិ បត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល-ខាងកើត និងអាស៊ី - អឺរ៉ុប។ ព្រឹត្តិការណ៍នេះបានបើកឱកាសជាច្រើនសម្រាប់ IBEC ក្នុងការពង្រីកតួនាទីរបស់ខ្លួន ដោយចាត់ទុក ជាច្រកដ៏សំខាន់មួយក្នុងការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង វៀតណាមនិងប្រទេសជាសមាជិក IBEC និយាយដោយឡែក និងតំបន់អឺរ៉ុបកណ្តាល-ខាងកើត និងអាស៊ី-អឺរ៉ុបនិយាយរួមដោយឈរលើមូលដ្ឋាននៃការជំរុញនិងឆ្លៀតយកឧត្តមភាពជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលធ្លាប់បានចុះហត្ថលេខាជាមួយគ្នាផងដែរ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះក៏បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្មរវាង IBEC និងដៃគូភាគី វៀតណាមដូចជាធនាគារ Viettibank , Hateco Group , Agribank ជាដើម៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា