Trending now

សិក្ខាសាលាផ្សព្វផ្សាយការនាំចេញជលផលររបស់វៀតណាមទៅកាន់ទីផ្សារក្វាងទុង

16:54 | 14/08/2021 ហេង វុធ្ធី

យុគសម័យ - ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងក្វាងចូវ (ក្វាងទុង - ចិន) ទើបតែបានសម្របសម្រួលជាមួយសមាគមពាណិជ្ជកម្មជលផលនៃទីក្រុងក្វាងចូវ ដើម្បីរៀបចំសិក្ខាសាលាមួយដើម្បីតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារខេត្តក្វាងទុង។

យថាទស្សន៍សម្រាប់ការនាំចេញជលផលវៀតណាមនឹងឈានដល់គោលដៅសម្រេចបាន ៩ ពាន់លានដុល្លារ យថាទស្សន៍សម្រាប់ការនាំចេញជលផលវៀតណាមនឹងឈានដល់គោលដៅសម្រេចបាន ៩ ពាន់លានដុល្លារ
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ការនាំចេញជលផលរបស់វៀតណាមឈានដល់ ២,៣៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ការនាំចេញជលផលរបស់វៀតណាមឈានដល់ ២,៣៩ ពាន់លានដុល្លារ
សិក្ខាសាលាផ្សព្វផ្សាយការនាំចេញជលផលររបស់វៀតណាមទៅកាន់ទីផ្សារក្វាងទុង
សិក្ខាសាលាផ្សព្វផ្សាយការនាំចេញជលផលររបស់វៀតណាមទៅកាន់ទីផ្សារក្វាងទុង

នៅក្នុងសិក្ខាសាលាតំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងក្វាងចូវ បានបង្ហាញពីទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-ចិននិយាយរួម និងខេត្តក្រុងនៃប្រទេស វៀតណាមនិងខេត្តក្វាងទុងនិយាយដោយឡែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសសង្កត់ធ្ងន់លើភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរវាង ភាគីទាំងពីរ និងគុណសម្បត្តិនៃគ្រឿងសមុទ្ររបស់វៀតណាម។

បន្ទាប់ពីកិច្ចពិភាក្សានេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងក្វាងចូវបានរៀបចំកិច្ចប្រជុំពាណិជ្ជកម្មតាមអ៊ិនធរណេត តភ្ជាប់អាជីវកម្មសមុទ្រវៀតណាម-ក្វាងចូវ។

តំណាងស្ថានប័នពាណិជ្ជកម្ម នាយកដ្ឋានជំរុញពាណិជ្ជកម្មនិងសមាគមជលផលក្វាងចូវប្តេជ្ញារួមដំណើរសម្របសម្រួលនិងគាំទ្រតម្រូវការធ្វើអាជីវកម្មរបស់ភាគីទាំងពីរ។ អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការ និងសមត្ថភាពផ្គត់ផ្គង់ត្រីប្រា បង្គាខ្លា ត្រីធូណា មឹកជាដើម។

សហគ្រាសវៀតណាមបញ្ជាក់ថាពួកគេអាចបំពេញតម្រូវការរបស់សហគ្រាសចិនទាំងបរិមាណនិងគុណភាពផលិតផលជាដើម។ បន្ទាប់ពីសម័យពាណិជ្ជកម្មសហគ្រាសមួយចំនួននៃភាគីទាំងពីរ បានជ្រើសរើសដៃគូដើម្បីបន្តការផ្លាស់ប្តូរកាន់តែស៊ីជម្រៅអំពីការនាំចេញជលផលវៀតណាមទៅកាន់ផ្សារនៃខេត្តក្វាងទុង៕

ហេង វុធ្ធី

baoquocte

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung