យុគសម័យ - នៅក្នុងរបាយការណ៍ e-Conomy SEA 2021 ទើបតែប្រកាសដោយ Google, Temasek និង Bain & Company នៅថ្ងៃទី 10 ខែវិច្ឆិកា ដែលសន្និដ្ឋានថា សេដ្ឋកិច្ចអ៊ីនធើណិតរបស់វៀតណាមបានគេព្យាករណ៍ថា នឹងក្លាយជាសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ ដែលសម្រាចបាន 220 ពាន់លានដុល្លារអាមេរិក ក្នុងតម្លៃទំនិញសរុប (GMV) នៅឆ្នាំ 2030 ។ ..
![]() |
![]() |
ចាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាត រហូតដល់ ៦ ខែដើមឆ្នាំ 2021 វៀតណាមបានមានបន្ថែមអ្នកប្រើប្រាស់ឌីជីថលថ្មីចំនួន 8 លាននាក់ ដែលជាងពាក់កណ្តាលនៃចំនួនអ្នកប្រើប្រាស់នេះមកពីទីក្រុងមិនមែនទីក្រុងធំៗ។ អ្នកប្រើប្រាស់ឌីជីថល មុនពេលដែលជំងឺរាតត្បាតរីករាលដាល ជាមធ្យមបានប្រើប្រាស់សេវាកម្មឌីជីថលចំនួនបួនបន្ថែមទៀត បើសិនជាប្រៀបធៀបនឹងរយៈពេលចជំងឺរាតត្បាតរីករាលដាល។
ទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យមនៅអាស៊ីអាគ្នេយ៍ របាយការណ៍បានបង្ហាញថា ពាណិជ្ជករឌីជីថលវៀតណាមម្នាក់ក្នុងចំណោមពាណិជ្ជកម្មឌីជីថលបីនាក់ជឿជាក់ថា ពួកគេនឹងមិនអាចបន្តធ្វើអាជីវកម្ម បន្ទាប់ពីជំងឺរាតត្បាត បើសិនមិនមានមូលដ្ឋានឌីជីថលទេ។ នៅក្នុងប្រទេសវៀតណាម សេវាហិរញ្ញវត្ថុឌីជីថលក៏កំពុងក្លាយជាកត្តាជំរុញដ៏សំខាន់ផងដែរ ដោយ 95% នៃអាជីវកម្មឌីជីថលឥឡូវនេះទទួលយកការទូទាត់តាមឌីជីថល និង 67% ទទួលយកប្រាក់កម្ចីឌីជីថល។
![]() |
ការព្យាករណ៍កំណើនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមពីរបាយការណ៍ e-Conomy SEA ឆ្នាំ 2021។ |
វៀតណាមនៅតែជាមជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីដ៏គួរឱ្យទាក់ទាញ ខណៈដែលដើមទុនវិនិយោគសកលនៅតែបន្តហូរចូល។ សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ បានកើនឡើងក្នុង 6 ខែដើមឆ្នាំ 2021 ដែលទទួលបានដល់កម្រិតខ្ពស់បំផុតចំនួន 1.37 ពាន់លានដុល្លារអាមេរិក ដែលលើសពីការវិនិយោគពេញមួយឆ្នាំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជំរុញដោយចំណាប់អារម្មណ៍នៃការវិនិយោគលើក្រុមហ៊ុនចាប់ផ្តើមធ្វើអាជីវកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ហិរញ្ញវត្ថុ (fintech), សុខភាព (healthtech) និងការអប់រំ (edtech) ។
“គ្រប់គ្រងបានជំងឺរាតត្បាតនេះ ខ្ញុំបានឃើញផ្ទាល់ភ្នែកពីភាពអង់អាចក្លាហានរបស់ប្រជាជនវៀតណាម និងពួកគេអាចក្លាយជាអ្នកទទួលយកបច្ចេកវិទ្យាថ្មីៗ បានលឿន និងប្រកបដោយភាពច្នៃប្រឌិត។ ការកែសម្រួលថ្មីចំពោះការព្យាករណ៍សម្រាប់សេដ្ឋកិច្ចអ៊ីនធើណិតរបស់វៀតណាម ដល់ឆ្នាំ 2030 បង្ហាញថា សក្តានុពលដ៏អស្ចារ្យរបស់ប្រទេសវៀតណាម នៅពេលដែលវៀតណាមពន្លឿនការបំប្លែងរឌីជីថលរបស់ខ្លួន” លោកស្រី Tram Nguyen នាយិកាក្រុមហ៊ុន Google ទទួលបន្ទុកទីផ្សារប្រទេសឡាវ កម្ពុជា និងវៀតណាមបាននិយាយនិយាយ។
ជាមួយនឹងយថាទស្សយ៍ ក្នុងរយៈពេល 10 ឆ្នាំ របាយការណ៍ e-Conomy SEA ឆ្នាំ 2021 បានគូសបញ្ជាក់ថា តំបន់នេះកំពុងឆ្ពោះទៅកាន់ខឿនក្លសេដ្ឋកិច្ចឌីជីថលដែលមានតំលៃ 1 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2030 ដែលក្នុងនោះវៀតណាមអាចសម្រចបាន 220 ពាន់លានដុល្លារអាមេរិកនៅក្នុងតម្លៃទំនិញសរុប (GMV) ៕
vn economy
មតិពីមិត្តអ្នកអាន