Trending now

ប្រទេសវៀតណាមមានតំបន់អភិរក្សយ៉ាងតិចចំនួន១០ នៅក្នុងបញ្ជីបៃតងពិភពលោកនៅឆ្នាំ ២០៣០

06:45 | 31/08/2021 ហេង វុធ្ធី

យុគសម័យ - សេចក្តីព្រាងយុទ្ធសាស្ត្រកំណត់ទិសដៅថានៅឆ្នាំ ២០៣០ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិសំខាន់ៗនឹងត្រូវការពារនិងស្តារឡើងវិញ; បង្កើនតំបន់អភិរក្សធម្មជាតិនៅលើដីគោកយ៉ាងហោចណាស់ ៩% នៃទឹកដី។ តំបន់ការពារសមុទ្រចំនួន ១២ បន្ថែមទៀត តំបន់អភិរក្សដីសើមថ្មីចំនួន ៥ ត្រូវបានបង្កើតថ្មីនិងដាក់ឱ្យដំណើរការ។

លើកកំពស់ជីវភាពរស់នៅ និងអភិរក្សវប្បធម៌របស់ជនជាតិ Lo Lo លើកកំពស់ជីវភាពរស់នៅ និងអភិរក្សវប្បធម៌របស់ជនជាតិ Lo Lo
ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ
ប្រទេសវៀតណាមមានតំបន់អភិរក្សយ៉ាងតិចចំនួន១០ នៅក្នុងបញ្ជីបៃតងពិភពលោកនៅឆ្នាំ ២០៣០

ក្រសួងធនធានទឹកនិងបរិស្ថានកំពុងតែប្រមូលមតិយោបល់លើសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីអនុម័តលើ“យុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០” ដែលកំណត់គោលដៅនៅឆ្នាំ ២០៣០ វៀតណាមនឹងមានតំបន់ការពារធម្មជាតិយ៉ាងតិចចំនួន១០ រួមបញ្ចូលនៅក្នុងបញ្ជីបៃតងពិភពលោក។

សេចក្តីព្រាងយុទ្ធសាស្ត្រកំណត់ទិសដៅថានៅឆ្នាំ ២០៣០ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិសំខាន់ៗនឹងត្រូវការពារនិងស្តារឡើងវិញ; បង្កើនតំបន់អភិរក្សធម្មជាតិនៅលើដីគោកយ៉ាងហោចណាស់ ៩% នៃទឹកដី។ តំបន់ការពារសមុទ្រចំនួន ១២ បន្ថែមទៀត តំបន់អភិរក្សដីសើមថ្មីចំនួន ៥ ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ។

សេចក្តីព្រាងគោលដៅ ដែលកំណត់ត្រឹមឆ្នាំ ២០៣០ យ៉ាងហោចណាស់មានតំបន់ការពារចំនួន ១០ នឹងត្រូវបញ្ចូលក្នុងបញ្ជីបៃតងពិភពលោក; ការបង្កើនចំនួនតំបន់ដែលមានកេរឈ្មោះអន្តរជាតិបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ គឺតំបន់រ៉ាមសារ (Ramsa) ចំនួន ៦ តំបន់អភិរក្សជីវៈចម្រុះពិភពលោកចំនួន ៦ ឧទ្យានបេតិកភណ្ឌអាស៊ានចំនួន ៥ ។

សេចក្តីព្រាងច្បាប់នេះក៏មានបំណងស្តារឡើងវិញ ២០% នៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលរិចរិលដោយផ្តល់អាទិភាពដល់ការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អភិរក្សធម្មជាតិព្រៃការពារ ការស្តារផ្កាថ្ម។ ល។

ដើម្បីសម្រេចបានគោលបំណងខាងលើសេចក្តីព្រាងច្បាប់នេះបានស្នើដំណោះស្រាយដើម្បីកែលម្អគោលនយោបាយច្បាប់ និងស្ថាប័នគ្រប់គ្រង; លើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រការអភិវឌ្ឈន៍ការផ្ទេរនិងការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយនិរន្តរភាព ធានាធនធានហិរញ្ញវត្ថុនិងពង្រឹងសមាហរណកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការលើការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយនិរន្តរភាពផងដែរ៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា