យុគសម័យ - នាថ្ងៃទី ៤ ខែវិច្ឆិកា សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម (VUSTA) បានសម្របសម្រួលជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងមជ្ឈមណ្ឌលអភិវឌ្ឍន៍នវានុវត្តន៍បៃតង (GreenID) បានរៀបចំវេទិកាស្តីពីដីសណ្ដទន្លេមេគង្គ Cuu Long ក្រោមប្រធានបទ “ ជំរុញគំនិតផ្តួចផ្តើមក្នុងតំបន់ - ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី” តាមទម្រង់ជួបជុំទល់មុខ និងតាមអ៊ីនធើណិត ពីទីក្រុង Ha Noi ជាមួយខេត្តគចំនួន ១៣ ក្នុងតំបន់ដី Cuu Long និងទីក្រុង Ho Chi Minh។
![]() |
![]() |
![]() |
ការប្រមូលផលបង្គារក្នុងវាលស្រែដាំស្រូវ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
កម្មវិធីនៃវេទិកាដីសណ្ដ Cuu Long ឆ្នាំ 2021 រួមមានខ្លឹមសារសំខាន់ៗ ចំនួន 3 ក្នុងវគ្គទី 1 ស្តីពីការតំរង់ទិសផែនការ ៖ ឱកាសសម្រាប់វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ។ វគ្គទី 2 នៃវេទិកានេះនឹងប្រកាស និងណែនាំអំពីគំនិតផ្តួចផ្តើម និងសំណើអំពី ថាមពដែលសមស្របនឹងការប្រែប្រួលអាកាសធាតុបានជ្រើសរើស។ វគ្គចុងក្រោយគឺជាការពិភាក្សាតុមូលស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក៏ដូចជាការបំផុសការអំពាវនាវ និងការស្វែងរកគំនិតផ្តួចផ្តើមសម្រាប់វេទិកាតំបន់ដីសណ្ត Cuu Long ក្នុងឆ្នាំ 2022។
ក្នុងឱកាសនេះ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនាំមុខគេក្នុង និងក្រៅប្រទេសបានពិភាក្សាតុមូលស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្ដ Cuu Long ហើយប្រកាសលទ្ធផលនៃការជ្រើសរើសគំនិតផ្តួចផ្តើមថាមពលស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្ដ Cuu Long និងប្រធានបទអំពាវនាវឱ្យមានការផ្តួចផ្តើមគំនិត "កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long ក្នុងឆ្នាំ 2022"៕
មតិពីមិត្តអ្នកអាន