ទោះបីជួបការលំបាកនិងបញ្ហាប្រឈមជាច្រើនដោយសារជំងឺ Covid-19 ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មនៃការនាំចេញរបស់ខេត្ត ក្រុងជាច្រើននៅតំបន់ដីសណ្តរទន្លេ Cuu Long វៀតណាម នៅតែមានកំណើនខ្ពស់ក្នុងត្រីមាសទីមួយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
![]() |
![]() |
នៅខេត្ត Hau Giang នាថ្ងៃទី៥ មករា មានកុងតឺន័រចំនួន ៨ ក្នុងកុងតឺន័រនីមួយៗផ្ទុកទំនិញប្រហែល ២០ តោន និងបង្កងទាំងអស់ជាង ១៦០ តោន សម្រាប់នាំចេញទៅទីផ្សារ EU អាមេរិក និងជប៉ុន។
![]() |
រូបថតឧទាហរណ៍ |
ទោះបីរងផលប៉ះពាល់នៃរោគរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែ គោលដៅធំទាំងពីររបស់រដ្ឋាភិបាលវៀតណាមក្នុងផលិតកម្ម និងនាំចេញអង្ករនៅតែទទួលបាន។ នាខែដើមឆ្នាំ២០២១ ក្រុមហ៊ុន Trung An (ទីក្រុង Can Tho) បាននាំចេញអង្ករ ១,៦០០ តោន ទៅទីផ្សារសិង្ហបុរីនិងម៉ាឡេស៊ី។ នេះជាសញ្ញាល្អសម្រាប់សហគ្រាសតំបន់ដីសណ្តរទន្លេ Cuu Long ក្នុងការនាំចេញ។ យោងតាមផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងត្រីមាសទីមួយឆ្នាំ ២០២១ ការនាំចេញជលផល និងអង្កររបស់ខេត្ត ក្រុងទាំងឡាយនៅតំបន់ដីសណ្តរទន្លេ Cuu Long មានកំណើនល្អជាងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
លោក Truong Dinh Hoe អគ្គលេខាធិការរបស់ VASEP បានព្យាករណ៍ថា ការនាំចេញជលផលនៅត្រីមាសទី២ នឹងបន្តកើនឡើង ១០% និងទទួលបានប្រហែល ២.១ ពាន់លានដុល្លារអាមេរិក។ បណ្ដាប្រទេសអូស្ត្រាលី កាណាដា អង់គ្លេស រុស្ស៊ី បន្តជាគោលដៅនាំចេញជលផលនៅត្រីមាសទី២ និងឆមាសទី២ នៃឆ្នាំនេះ ដោយសារតម្រូវការកំពុងតែកើនឡើង ហើយមិនមានហានីភ័យ ឬរនាំងក្នុងការចូលទីផ្សារទេ។
លោក Do Ha Nam អនុប្រធានសមាគមស្បៀងអាហារវៀតណាម (VFA) បានឲ្យដឹងថា ផលប៉ះពាល់នៃជំងឺ Covid-19 បានបង្កើនតម្រូវការស្បៀងអាហារនៅប្រទេសជាច្រើន ហើយនេះគឺជាឱកាសសម្រាប់អង្ករវៀតណាមចូលទីផ្សារលើពិភពលោក។ ការនាំចេញអង្ករនាពេលខាងមុខនេះនៅតែល្អដដែល ព្រោះតម្រូវការស្បៀងអាហារនឹងបន្តកើនឡើងនៅពេលដែលទីផ្សារនាំចេញជាចម្បងរបស់ប្រទេសវៀតណាម ដូចជា ហ្វីលីពីន ប្រទេសអាស៊ីអាគ្នេយ៍ អាហ្វ្រិក ជាដើម បន្តចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីប្រទេសវៀតណាម។
ដើម្បីរក្សាកំណើនក្នុងការនាំចេញ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនៅតាមខេត្តនិងក្រុងនានានៅតំបន់ដីសណ្តរទន្លេ Cuu Long នឹងបន្តផ្តល់អាទិភាពដល់ការជួយគាំទ្រសហគ្រាសក្នុងការផ្ដល់ព័ត៌មានអំពីទីផ្សារ។ ជាពិសេស ជម្រុញការផ្សព្វផ្សាយអំពីខ្លឹមសារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី ដូចជា EVFTA, CPTPP, RCEP ជាដើម ជួយគាំទ្រសហគ្រាសជម្រុញនិងលើកកម្ពស់ប្រសិទ្ធភាពនៃការនៃការចេញទំនិញ។ ទន្ទឹមនឹងនោះ មន្ទីរទាំងឡាយក៏ខិត្តខំធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម កែលំអនីតិវិធីរដ្ឋបាល ដើម្បីដោះស្រាយការលំបាកដោយទាន់ពេលវេលាសម្រាប់សហគ្រាសនាំចេញ។ ជាពិសេស បញ្ជាក់ថា កសិកម្មជាប្រៀបខ្លាំងរបស់តំបន់ ហើយតំបន់មូលដ្ឋានមានដំណោះស្រាយដើម្បីលើកកម្ពស់គុណភាពនៃកសិផល។
ចំពោះសហគ្រាស លោក Pham Thai Binh អគ្គនាយកនៃក្រុមហ៊ុនភាគហ៊ុនកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ Trung An ចែករំលែកថា ឆ្នាំ២០២១ នឹងមានអំណោយផលសម្រាប់សហគ្រាសនាំចេញអង្ករ ហើយជលផលគឺជាទំនិញនាំចេញមានប្រៀបខ្លាំងរបស់តំបន់ដីសណ្តរទន្លេ Cuu Long ដែលទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង FTA។ លោកសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងទំហំពាណិជ្ជកម្មនៃការនាំចេញ សហគ្រាសទាំងឡាយគប្បីគោរពស្ដង់ដារអន្ដរជាតិ កសាងតំបន់ដាំដុះនិងធានាសុវត្ថិភាពស្បៀងអាហារ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន