Trending now

ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យជាផ្លែផ្កា

21:38 | 16/04/2021 យោងតាមវិឡុសំលេងវៀតណាម

ការបង្កបង្កើនផលស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២០ -២០២១ នៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយ ពោលគឺជៀសផុតពី គ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ។ ទន្ទឹមនឹងនេះ ស្រូវមានតម្លៃខ្ពស់ ហើយការនាំចេញប្រកបដោយស្ថិរភាព។ ប្រការនេះត្រូវបានចាត់ទុកថាជាជោគជ័យដ៏ទូលំទូលាយរបស់ប្រជាកសិករនៅទីនេះផងដែរ។

តំបន់ដីសណ្តរទន្លេ Cuu Long ជំរុញខ្លាំងការកសាងពាណិជ្ជសញ្ញា OCOP តំបន់ដីសណ្តរទន្លេ Cuu Long ជំរុញខ្លាំងការកសាងពាណិជ្ជសញ្ញា OCOP
តភ្ជាប់អន្តរតំបន់ដីសណ្តទន្លេ Cuu Long បន្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ តភ្ជាប់អន្តរតំបន់ដីសណ្តទន្លេ Cuu Long បន្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ
ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យជាផ្លែផ្កា (រូបថត៖ VOV)
ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យជាផ្លែផ្កា (រូបថត៖ VOV)

ដំណាំស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២០ -២០២១ នៅតាមខេត្ត ក្រុងនៅតំបន់ណាមបូត្រូវបានសាបព្រួសកាលពីខែតុលា ឆ្នាំ២០២០ ហើយផ្ទៃដីសាបព្រួសនៅតាមខេត្ត ក្រុងជាប់ឆ្នេរសមុទ្រក៏ចៀសផុតគ្រោះរាំងស្ងួត និងការជ្រាបចូលនៃទឹកប្រៃផងដែរ។ ការបង្កបង្កើនផលស្រូវបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលស្ថានភាពប្រមូលទិញស្រូវអង្ករមានយថាទស្សន៍ល្អ ពោលគឺស្រូវមានតម្លៃថ្លៃ ហើយការនាំចេញក៏មានស្ថិរភាពដែរ។ លោក Le Thanh Tung អនុប្រធាននាយកដ្ឋានដំណាំដាំដុះ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ផ្ទៃដីសាបព្រួសពូជស្រូវរដូវប្រាំងឆ្នាំ ២០២០-២០២១ នៅតំបន់ណាមបូទាំងមូលមានជិត ១,៦ លានហិកតា ហើយតាមការប៉ាន់ស្មាន ទិន្នផលនឹងសម្រេចបានជាង ៧ តោន/ហិកតា។ ក្នុងនោះ តំបន់ដីសណ្តទន្លេ Cuu Long បានសាបព្រួសពូជស្រូវជាង ១,៥ លានហិកតា ហើយរចនាសម្ព័ន្ធពូជ តាមអនុតំបន់អេកូឡូស៊ី ពូជស្រូវក្រអូប និងគុណភាពខ្ពស់បានកើនឡើង ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនាំចេញ។ ទន្ទឹមនឹងនេះ ការប្រែប្រួលនៃគ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃត្រូវបានព្យាករណ៍ទុកជាមុន។ ដូច្នេះហើយ ផ្ទៃដាំដំណាំស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long មិនរងផលប៉ះពាល់ឡើយ ពោលគឺនៅតែផ្ដល់ទិន្នផលខ្ពស់ដដែលដែរ។ លោក Le Thanh Tung បានឲ្យដឹងថា៖ “យើងខ្ញុំបានរៀបចំរចនាសម្ព័នពូជសមស្រប ព្រមទាំងផ្លាស់ប្ដូររចនាសម្ព័នដំណាំដាំដុះឲ្យបានសមស្រប ហើយថែមទាំងកាត់ចោលផ្ទៃដីដែលមិនធានាសុវត្ថិភាពអំពីប្រភពទឹក។ ដូច្នេះហើយ ក្នុងឆ្នាំនេះ បើទោះបីស្ថានភាពជ្រៀតចូលនៃទឹកប្រៃច្រើនជាងមុនក៏ដោយ ប៉ុន្តែយើងមិនរង ការខូចខាតទាំងស្រូវនិងដំណាំផ្សេងទៀតឡើយ” ។

ដើម្បីការបង្កបង្កើនផលស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២០-២០២១ ទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយនោះ អគ្គនាយកដ្ឋានធារាសាស្ត្រ និងអង្គភាពនានាបានពិនិត្យនិងរៀបចំរដូវកាលដាំដំណាំឲ្យបានសមស្របសម្រាប់តំបន់ ដែល ប្រឈមនឹងហានីភ័យនៃគ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ ហើយថែមទាំងចាត់វិធានការឆ្លើយតបជាក់ស្ដែង។ លោក Luong Van Anh អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធារា សាស្ត្របានឲ្យដឹងថា៖ “បណ្ដាគម្រោងធារាសាស្ត្រ ជាពិសេសគឺបណ្ដាគម្រោងដែលទើបបានវិនិយោគ ពន្លឿនការសាងសង់បានជួយរាំងស្កាត់ការជ្រៀតចូលនៃទឹកប្រៃប្រកបដោយប្រសិទ្ធភាព។ ជាពិសេសនៅពេលខាងមុខ គម្រោងទាំងនេះនឹងបន្តពង្រីកប្រសិទ្ធភាពដដែល។ អគ្គនាយកដ្ឋានធារាសាស្ត្របានដឹកនាំអង្គភាពជំនាញនានារបស់ក្រសួងសំណង់ ដើម្បីរៀបចំដាក់ឲ្យដំណើរការសំណង់ទាំងនេះយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាផងដែរ”។

ទិន្នផលស្រូវរដូវបារាំងគឺខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតម្លៃលក់មានស្ថេរភាពប្រជាជនទទួលបានប្រាក់ចំណេញ (រូបថត៖ VOV)
ទិន្នផលស្រូវរដូវបារាំងគឺខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតម្លៃលក់មានស្ថេរភាពប្រជាជនទទួលបានប្រាក់ចំណេញ (រូបថត៖ VOV)

តំបន់ដីសណ្ដទន្លេ Cuu Long បានប្រមូលផលស្រូវចំនួនជាង ១ លាន ហិកតាសម្រាប់ស្រូវរដូវប្រាំង ហើយតាមការប៉ាន់ស្មានបានឲ្យដឹងថា ទិន្នផលអាចសម្រេចបាន ៧ តោន/ហិកតា ក្នុងតម្លៃលក់ចេញបានថ្លៃ ការនាំចេញមានស្ថេរភាព ហើយនេះគឺជារដូវដាំដុះទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh បានសង្កត់ធ្ងន់ថា បើទោះបីជាផ្ទៃដៃដាំដុះស្រូវរដូវប្រាំងឆ្នាំនេះបានថយចុះក៏ដោយ ប៉ុន្តែ ទិន្នផលនៅតែខ្ពស់ជាងរដូវកាលមុនៗ ជាពិសេសគឺ ប្រជាកសិករទទួលបានប្រាក់ចំណេញខ្ពស់។ លោក Le Quoc Doanh បានអះអាងថា៖ “ក្នុងរដូវកាលដាំដុះឆ្នាំនេះ យើងទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយផងដែរ ពោគឺយើងទទួលបានទិន្នផលខ្ពស់ ស្រូវមានគុណភាពខ្ពស់ តម្លៃលក់ចេញបានថ្លៃ ជាពិសេសគឺប្រជាកសិករទទួលបានប្រាក់ចំណេញខ្ពស់។ ទោះបីជាឆ្នាំនេះ ផ្ទៃដៃដាំដំណាំស្រូវបានថយចុះ ដើម្បី ផ្ទេរទៅវិស័យសេដ្ឋកិច្ចផ្សេងៗទៀតក៏ដោយ ប៉ុន្តែទិន្នផលបានកើនជិត ២ ៤០០ គីឡូក្រាម/ហិកតា ពោលគឺប្រមាណ ១៥០ ពាន់តោន។ ប្រការនេះគឺជាសញ្ញាសរឲ្យឃើញនូវគោលដៅពីរទន្ទឹមគ្នាយ៉ាងព្រមៗផងដែរ”។

តាមផែនការ ការបង្កបង្កើនផលស្រូវរដូវវស្សាសម្រាប់ឆ្នាំ ២០២១ នៅតំបន់ណាបូទាំងមូល នឹងសាបព្រួសពូជស្រូវប្រមាណ ១,៦ លានហិកតា ហើយតំបន់ណាបូខាងកើតនឹង សាបព្រួសពូជស្រូវប្រមាណ ៨៨ ពាន់ហិកតា។ ជាមួយនឹងជោគជ័យនៃ ការបង្កបង្កើនផលស្រូវរដូវប្រាំងនេះ បងប្អូនប្រជាកសិករនៅតំបន់ ដីសណ្តទន្លេ Cuu Long កំពុងឆ្ពោះទៅរកដំណាំស្រូវរដូវវស្សា សម្រាប់ឆ្នាំ ២០២០ - ២០២១ ជាមួយជំនឿជាក់ ថានឹងទទួលបានរដូវអំណោយផល ហើយស្រូវមានតម្លៃសមរម្យផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី