ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច កាត់បន្ថយគម្លាតអភិវឌ្ឍរវាងបណ្តាតំបន់ បណ្តាជនជាតិ និងក្រុមប្រជាជន។
![]() |
![]() |
បច្ចុប្បន្ន តំបន់ជនជាតិភាគតិចនៅខេត្ត Kon Tum នៅតែប្រឈមមុខនឹងការលំបាកជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានភាពយឺតយ៉ាវ ហេដ្ឋារចនាសម្ព័ន្ធទោះជាត្រូវបានយកចិត្តទុកដាក់វិនិយោគក៏ដោយក៏ប៉ុន្តែនៅតែមានកម្រិតនៅឡើយ។ ដូច្នេះហើយ បណ្តាមូលដ្ឋាននៃខេត្ត Kon Tum រួមទាំងស្រុក Dak Ha ផង បានអនុវត្តគម្រោង និងកម្មវិធីជាច្រើន បើកឱកាសអភិវឌ្ឍន៍ ដើម្បីជួយជនជាតិភាគតិចឲ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
![]() |
ភូមិទេសចរណ៍សហគមន៍ Kon Trang Long Loi ស្រុក Dak Ha (រូបភាព៖ vnannet.vn) |
គ្រួសារលោក A Khon នៅភូមិ Dak Klong ឃុំ Dak Hring ស្រុក Dak Ha ពីមុនជាគ្រួសារក្រីក្រមួយ។ នៅពេលដឹងថា ស្រុក Dak Ha មានយន្តការជួយគាំទ្រដើមទុនតាមទម្រង់ផ្តល់ប្រាក់កម្ចីពីថវិការដ្ឋដោយមិនមានការប្រាក់ បំណុលត្រូវសងក្នុងរយៈពេល៣ឆ្នាំ ទើបគាត់បានសម្រេចចិត្តខ្ចីប្រាក់ចំនួន ១០ លានដុង ដើម្បីវិនិយោគដាំដំណាំកាហ្វេ ១ ហិកតា។
បើតាមលោក A Khon ឲ្យដឹងថា ពេលចាប់ផ្តើមដាំដើមកាហ្វេ ក្រុមគ្រួសារគាត់ជួបការលំបាកក្នុងការថែទាំដើមកាហ្វេ ព្រោះខ្វះបទពិសោធ។ ប៉ុន្តែដោយមានបុគ្គលិកបច្ចេកទេសជួយណែនាំពីរបៀបដាំ និងថែទាំ ចំការកាហ្វេមានការរីកលូតលាស់ល្អ ផលិតផលត្រូវបានឈ្មួញទិញក្នុងតម្លៃ ៧០ លានដុងលើមួយហិកតា។ ពីប្រាក់ចំណូល ក្រុមគ្រួសារបន្តបណ្តាក់ទុនបង្វិល។ អាស្រ័យហេតុនេះ សេដ្ឋកិច្ចគ្រួសាររបស់លោក A Khon មានភាពប្រសើរឡើង ហើយត្រូវបានរដ្ឋាបាលមូលដ្ឋានទទួលស្គាល់ថាបានរួចផុតពីភាពក្រីក្រ។
ក្នុងឆ្នាំ ២០១៦ ផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ចស្រុក Dak Ha បានណែនាំគណៈកម្មាធិការប្រជាជនស្រុកវាយតម្លៃ ត្រួតពិនិត្យ និងអនុម័តលើការអនុវត្តគម្រោងពង្រីកគំរូកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដោយមានថវិកាសរុបចំនួន ៦២០ លានដុង ដោយមានការចូលរួមពីគ្រួសារក្រីក្រចំនួន ៦១គ្រួសារ ជាជនជាតិភាគតិច។
បន្ថែមពីលើការផ្តល់ប្រាក់កម្ចី គម្រោងក៏បានណែនាំប្រជាជនឱ្យអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម ជួយប្រជាជនផ្លាស់ប្តូរការយល់ដឹងអំពីវិធីសាស្រ្តផលិត ចេះរបៀបជ្រើសរើសពូជរុក្ខជាតិ និងពូជសត្វដែលសមស្របនឹងអាកាសធាតុ និងធាតុដីក្នុងតំបន់ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
យោងតាមផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ចស្រុក Dak Ha បានឲ្យដឹងថា Dak Ha ជាស្រុកដែលមានអត្រាជនជាតិភាគតិចខ្ពស់ ដែលការយល់ដឹងរបស់ពួគគេនៅមានកម្រិត ដូច្នេះសេដ្ឋកិច្ចមានការអភិវឌ្ឍយឺត ជាពិសេសនៅតំបន់ដាច់ស្រយាល។ ដូច្នេះ ផ្នែកបានណែនាំដល់គណៈកម្មាធិការប្រជាជនស្រុកឱ្យអនុវត្តគំរូជាច្រើនដូចជាគម្រោងផ្តល់ប្រាក់កម្ចីដោយគ្មានការប្រាក់ជាដើម។
គម្រោងនេះបានជួយក្រុមគ្រួសារក្រីក្រជាជនជាតិភាគតិចផ្លាស់ប្តូរគំនិត និងរបៀបធ្វើ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នាពេលខាងមុខ ផ្នែកនឹងបន្តផ្តោតការយកចិត្តទុកដាក់ និងផ្តល់យោបល់ជូនគណៈកម្មាធិការប្រជាជនស្រុក ដើម្បីពង្រីកគំរូកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម និងជនបទ ព្រមទាំងសម្របសម្រួលជាមួយស្ថាប័នដែលមានសមត្ថកិច្ចរៀបចំការឃោសនាផ្សព្វផ្សាយឲ្យប្រជាជនប្រើប្រាស់ប្រភពដើមទុនពីរដ្ឋ និងប្រភពដើមទុនផ្សេងៗទៀតក្នុងស្រុកប្រកបដោយប្រសិទ្ធភាព៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន