Trending now

អូស្ត្រាលី​បន្ត​ជួយ​គាំទ្រវៀតណាម​នូវ​វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន ៣,៧ លាន​ដូស

08:52 | 04/11/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រី Pham Minh Chinh នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានអះអាងថា លោកនឹងបន្តជួយវៀតណាមវ៉ាក់សាំង Covid-19 ចំនួន ៣,៧លានដូស។

កម្ពុជា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ចំនួន​ ២០ ​ម៉ឺនដូស​ជូន​រដ្ឋាភិបាល​វៀតណាម ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ កម្ពុជា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ចំនួន​ ២០ ​ម៉ឺនដូស​ជូន​រដ្ឋាភិបាល​វៀតណាម ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ១៩
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ការ​ការពារ​ពលរដ្ឋ​ខ្មែរដើមកំណើតវៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ការ​ការពារ​ពលរដ្ឋ​ខ្មែរដើមកំណើតវៀតណាម
អូស្ត្រាលី​បន្ត​ជួយ​គាំទ្រវៀតណាម​នូវ​វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន ៣,៧ លាន​ដូស
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរខ្លឹមសារជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលី វិធានការសម្របសម្រួលក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការព្រួយបារម្ភ។

នាយករដ្ឋមន្ត្រី Morrison បានឲ្យដឹងថា អាទិភាពនឹងផ្តល់ដល់និស្សិតវៀតណាមដែលវិលត្រឡប់មកអូស្ត្រាលីវិញដើម្បីសិក្សានៅមុនឆមាសថ្មីឆ្នាំ ២០២២ ហើយតែងតែចាប់អារម្មណ៍ជួយសហគមន៍វៀតណាមនៅអូស្ត្រាលីដើម្បីអភិវឌ្ឍ និងធ្វើសមាហរណកម្មក្នុងជីវភាពសង្គមក្នុងតំបន់។

ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នឹងគ្រប់ជាន់ថ្នាក់ រក្សាទំនាក់ទំនងជំនួនប្រាស្រ័យផ្ទាល់ និងតាមអ៊ីនធឺណិត។ ក្នុង​ឱកាស​នេះ លោក​នាយក​រដ្ឋមន្ត្រី Pham Minh Chinh បាន​អញ្ជើញ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​មក​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ក្នុង​ពេល​ឆាប់ៗ។ លោកនាយករដ្ឋមន្ត្រី Morrison បានថ្លែងអំណរគុណ និងទទួលយកដោយរីករាយ៕

ហេង វុធ្ធី

baolaodong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦