Trending now

កីឡាករវៀតណាម Ly Hoang Nam ឈ្នះពានរង្វាន់ជើងឯក នៃការប្រកួតកីឡាវាយកូនបាល់នៅប្រទេសអេហ្ស៊ីប

15:26 | 02/11/2021

នាថ្ងៃទី ៣១ ខែតុលា នៅប្រទេសអេហ្ស៊ីប កីឡាករ Ly Hoang Nam បានឈ្នះពានរង្វាន់ជើងឯក នៃការប្រកួតកីឡាវាយកូនបាល់ M15 Sharm El Sheikh បន្ទាប់ពីយកឈ្នះលើកីឡាករ Hady Habib (លីបង់) ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។

វៀតណាមគឺជាគោលដៅវាយកូនហ្គោលល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២១ វៀតណាមគឺជាគោលដៅវាយកូនហ្គោលល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២១
ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២ ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២
កីឡាករវៀតណាម Ly Hoang Nam ឈ្នះពានរង្វាន់ជើងឯក នៃការប្រកួតកីឡាវាយកូនបាល់នៅប្រទេសអេហ្ស៊ីប
កីឡាករ Ly Hoang Nam ឈ្នះពានរង្វាន់ជើងឯកនៃការប្រកួតកីឡាវាយកូនបាល់នៅប្រទេសអេហ្ស៊ីប (រូបថត៖ VTF)

កីឡាករ Hady Habib មានចំណាត់ថ្នាក់ខ្ពស់ជាងកីឡាករ Hoang Nam ២៣២ ចំណាត់ថ្នាក់ ក្នុងតារាងចំណាត់ថ្នាក់កីឡាករវាយកូនបាល់បុរសពិភពលោក។ ទោះជាត្រូវគេវាយតម្លៃទាបជាងកីឡាករ Hady Habib ក៏ដោយ ក៏ប៉ុន្តែ Hoang Nam បានចូលប្រកួតដោយទំនុកចិត្ត និងឈ្នះ ៦-២ ក្នុងការប្រកួតទី ១ និងបន្តយក​ឈ្នះ​ក្នុង​ការប្រកួតទី២ ដោយមានពិន្ទុ ៦-៤។ ដោយយកឈ្នះលើ Hady Habib ក្នុងលទ្ធផល ២-០ នោះ Hoang Nam ទទួលបានប្រាក់រង្វាន់ជាង ២០០០ ដុល្លារ និង ១០ ពិន្ទុបង្គរក្នុងតារាងចំណាត់ថ្នាក់។ ការប្រកួតកីឡាវាយកូនបាល់ M15 Sharm El Sheikh ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែតុលា នៅប្រទេសអេហ្ស៊ីប៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម
ការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់អ្នកជំងឺ HIV/AIDS