Trending now

WEF៖ វេទិកា Davos ឆ្នាំ២០២១ នឹងជាការស្តារខឿនសេដ្ឋកិច្ចពិភពលោកឡើងវិញ

09:40 | 05/06/2020

នាថ្ងៃទី ៣ ខែមិថុនា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានជូនដំណឹងថា កិច្ចប្រជុំកំពូលនៅឆ្នាំ ២០២១ ខាងមុខនេះ នៅទីក្រុង Dovos នឹងប្រព្រឹត្តទៅតាមផែនការដូចដែលបានកំណត់ ព្រមទាំងបានពិពណ៌នាព្រឹត្តិការណ៍នេះថាជា“ ការកែសំរួលដ៏អស្ចារ្យ” ដើម្បីស្តារខឿនសេដ្ឋកិច្ច ពិភពលោកឡើងវិញក្រោយពីជំងឺរាតត្បាតសកល COVID-19។

ពិភពលោកបន្ទាប់ពីគ្រោះមហន្តរាយនៃការរីករាលដាលនៃ Covid-19 នឹងខុសគ្នាខ្លាំង (ប្រភព៖Economic Research Forum)

កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនិងម្ចាស់អង្គភាពអាជីវកម្មនាខែមករាឆ្នាំ ២០២១ នឹងផ្តោតសំខាន់លើ ការកំណត់បញ្ហារយៈពេលវែងដែលបណ្តាលមកពីជំងឺរាតត្បាត។កិច្ចប្រជុំនេះក៏នឹងផ្តល់ការតភ្ជាប់ប្រព័ន្ធនិម្មិតទៅកាន់ទីក្រុងចំនួន ៤០០ នៅជុំវិញពិភពលោកផងដែរ។

WEF បានឲ្យដឹងថាការរអាក់រអួលផ្នែកនយោបាយសេដ្ឋកិច្ចនិងសង្គមដែលបង្កឡើងដោយវិបត្តិសុខាភិបាល បានបង្ហាញច្បាស់ពីគុណវិបត្តិនៃប្រព័ន្ធសុខាភិបាល ហិរញ្ញវត្ថុនិងថាមពល ដែលធ្វើឱ្យមេដឹកនាំពិភពលោកត្រូវបង្កើតរបត់មួយគួរឲ្យកត់ស្គាល់ទៀងផង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហោស្រពវៀតណាមឆ្នាំ ២០២៤ នៅខេត្ត Osaka៖ នាំយកតម្លៃនៃវប្បធម៌វៀតណាមទៅកាន់មិត្តជប៉ុន និងអន្តរជាតិ
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវ
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ
គណៈកម្មការជំនាញខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាការងារជាមួយ ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា
វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ