Trending now

WEF ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

10:05 | 12/11/2022

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WEF ពង្រឹងការប្រឹក្សាសម្រាប់វៀតណាមលើការកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម គោលនយោបាយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិយាកាសអន្តរជាតិដែលមានការប្រែប្រួលជាច្រើន។

វៀតណាមគឺជាផ្នែកមួយដ៏សំខាន់នៃពាណិជ្ជកម្មពិភពលោកនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក វៀតណាមគឺជាផ្នែកមួយដ៏សំខាន់នៃពាណិជ្ជកម្មពិភពលោកនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក
វៀតណាម - WEF បន្តជំរុញភាពជាដៃគូ វៀតណាម - WEF បន្តជំរុញភាពជាដៃគូ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ កម្ពុជា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកការស្ដារឡើងវិញជាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ និងទិសដៅមួយចំនួនសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងរយៈពេលវែង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WEF ពង្រឹងការប្រឹក្សាសម្រាប់វៀតណាមលើការកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម គោលនយោបាយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិយាកាសអន្តរជាតិដែលមានការប្រែប្រួលជាច្រើន។

ជាការឆ្លើយតប ប្រធាន WEF លោក Klaus Schwab បានសម្តែងចំណាប់អារម្មណ៍ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម និងស្ថិរភាពម៉ាក្រូរបស់វៀតណាម។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំង អះអាងថានឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដើម្បីលើកសំណើ និងអនុវត្តន៍គម្រោងសហប្រតិបត្តិការជាក់ស្ដែង ស្របតាមផលប្រយោជន៍របស់វៀតណាម និងប្រៀបខ្លាំងរបស់ WEF ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ