Trending now

វៀតណាម - WEF បន្តជំរុញភាពជាដៃគូ

15:04 | 23/05/2022

វៀតណាមសង្ឃឹមថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិកផ្សេងទៀតនៃក្រុមឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) នឹងដាក់ចេញការប្តេជ្ញាជាក់ស្តែងនាពេលឆាប់ៗខាងមុខ ដើម្បីគាំទ្រវៀតណាមក្នុងវិស័យនេះ។

WEF តែងតែរួមដំណើរនិងសហការជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម WEF តែងតែរួមដំណើរនិងសហការជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
បើកឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាម និងក្រុមសេដ្ឋកិច្ចបរទេស បើកឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាម និងក្រុមសេដ្ឋកិច្ចបរទេស
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai (ស្តាំ) ជួបធ្វើការជាមួយប្រធាន COP26 លោក  Alok Sharma នៅ Davos ២០២២ (រូបថត៖ TTXVN)
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai (ស្តាំ) ជួបធ្វើការជាមួយប្រធាន COP26 លោក Alok Sharma នៅ Davos ២០២២

នាថ្ងៃទី ២២ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ប្រធានគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥២ នៅទីក្រុង Davos (ស្វីស) បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រី ប្រធានសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) - លោក Alok Sharma; ប្រធាន WEF លោក Borge Brende; ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Vestas Wind Systems Group - លោក Henrik Anderson; និងប្រធានធនាគារអភិវឌ្ឍន៍ថ្មី (NDB) លោក Marcos Troyjo។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រី ប្រធាន COP26 លោក Alok Sharma, ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានឲ្យដឹងថា៖ វៀតណាមបានអនុវត្តន៍វិធានការមេជាច្រើននិងគ្រប់ជ្រុងជ្រោយ ក្នុងវិស័យផ្លាស់ប្តូរថាមពល និងផ្លាស់ប្តូរគំរូកំណើនបៃតង ក្នុងគោលបំណងអនុវត្តន៍ការសន្យាដែលបានធ្វើឡើងនៅ COP26។ វៀតណាមសង្ឃឹមថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិកផ្សេងទៀតនៃក្រុមឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ (G7) នឹងដាក់ចេញការប្តេជ្ញាជាក់ស្តែងនាពេលឆាប់ៗខាងមុខ ដើម្បីគាំទ្រវៀតណាមក្នុងវិស័យនេះ។

ក្នុងជំនួបជាមួយប្រធាន WEF លោក Borge Brende ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតសំខាន់លើការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ទន្ទឹមនឹងនោះបន្តជំរុញសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកំពស់គោលជំហររបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប្រធាន WEF បានឯកភាពជាមួយទិសដៅ និងទស្សនវិស័យអភិវឌ្ឍន៍របស់វៀតណាម និងសម្តែងគោលបំណងចង់ បន្តសម្របសម្រួលជាមួយវៀតណាម ដើម្បីរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិលើកទី២ នាពេលខាងមុខ។

នៅក្នុងជំនួបជាមួយលោក Henrik Anderson - ប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Vesta Wind System Group ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែលើកទឹកចិត្តអ្នកវិនិយោគបរទេស ជាពិសេសវិនិយោគិនដែលមានសក្តានុពល មានបទពិសោធន៍និងហិរញ្ញវត្ថុដើម្បីចូលរួមអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ រួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។

គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបពិភាក្សាការងារជាមួយប្រធាន WEF លោក Borge Brende នៅទីក្រុង Davos (រូបថត៖ TTXVN)
គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបពិភាក្សាការងារជាមួយប្រធាន WEF លោក Borge Brende នៅទីក្រុង Davos

ប្រធានធនាគារអភិវឌ្ឍន៍ថ្មី (NDB) លោក Marcos Troyjo បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆ្នើមរបស់វៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ហើយថា វៀតណាមនឹងក្លាយជាតារាភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលខាងមុខ។ NDB មានបំណងចង់សហការ និងផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។

ចំណែកឯឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានចែករំលែកថា ទាំងនេះគឺជាវិស័យដែលវៀតណាមកំពុងមានតម្រូវការវិនិយោគយ៉ាងខ្លាំង។ វៀតណាមមានបទពិសោធន៍ជាច្រើនក្នុងការចូលរួមក្នុងស្ថាប័ន ហិរញ្ញវត្ថុពហុភាគី ក្នុងនោះវៀតណាមមានទំនាក់ទំនងទ្វេភាគីល្អ យូរអង្វែង និងជិតស្និទ្ធជាមួយប្រទេសសមាជិក NDB បច្ចុប្បន្ន។ ទាំងនេះជាមូលដ្ឋានសម្រាប់វៀតណាមពង្រីកថែមទៀតកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ រួមទាំង NDB នាពេលខាងមុខ នៅពេលមានលក្ខខណ្ឌអំណោយផល និងសមស្រប៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ