Trending now

WEF តែងតែរួមដំណើរនិងសហការជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

23:31 | 13/04/2022

នារសៀលថ្ងៃទី ១៣ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយសាស្ត្រាចារ្យលោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

បើកឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាម និងក្រុមសេដ្ឋកិច្ចបរទេស បើកឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាម និងក្រុមសេដ្ឋកិច្ចបរទេស
ថ្នាក់ដឹកនាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផ្ញើលិខិត និងសារទូរលេខចូលរួមអបអរសាទរជូនចំពោះថ្នាក់ដឹកនាំវៀតណាម ថ្នាក់ដឹកនាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផ្ញើលិខិត និងសារទូរលេខចូលរួមអបអរសាទរជូនចំពោះថ្នាក់ដឹកនាំវៀតណាម
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab (រូបថត៖ TTXVN)

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ និងមានប្រសិទ្ធភាពរវាងវៀតណាមជាមួយ WEF និងសាជីវកម្មសមាជិកនៃវេទិកា។ លោកនាយករដ្ឋមន្ត្រីបានស្នើ WEF បន្តរួមដំណើរនិងគាំទ្រវៀតណាម ជាពិសេសក្នុងការពិគ្រោះយោបល់គោលនយោបាយ ជួយ វៀតណាមផ្លាស់ប្តូរគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅទិសដៅបៃតងនិងនិរន្តរភាព លើកកំពស់គុណភាពធនធានមនុស្ស តភ្ជាប់វៀតណាមជាមួយសាជីវកម្មនិងមូលនិធិវិនិយោគពិភពលោកដ៏មានកិត្យានុភាព ជួយឧបត្ថម្ភ វៀតណាមទាក់ទាញការវិនិយោគហិរញ្ញវត្ថុពីសាជីវកម្មសមាជិករបស់ WEF ជាពិសេស លើវិស័យបច្ចេកវិទ្យាខ្ពស់ ផ្លាស់ប្តូរថាមពល ផ្លាស់ប្តូរឌីជីថល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ល។

លោកសាស្ត្រាចារ្យ លោក Klaus Schwab បានឲ្យដឹងថា ដោយមានទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវនិងសក្ដានុពលលើធនធានមនុស្ស វៀតណាមកំពុងនៅចំពោះមុខនឹងកាលានុវត្តភាពធំៗជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជាដៃគូស្ថាបនារបស់ សហគមន៍អន្តរជាតិក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ខិតខំប្រឹងប្រែងដើម្បីរៀបចំអនាគត; ទន្ទឹមនឹងនេះ គឺជាគោលដៅដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអាជីវកម្មសកល។ លោកសាស្ត្រាចារ្យ Klaus Schwab បានសន្យាថា WEF នឹងបន្តរួមដំណើរនិងសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពនាពេលខាងមុខ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម