Trending now

ថ្នាក់ដឹកនាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផ្ញើលិខិត និងសារទូរលេខចូលរួមអបអរសាទរជូនចំពោះថ្នាក់ដឹកនាំវៀតណាម

10:06 | 08/04/2021 យោងតាមវិឡុសំលេងវៀតណាម

ក្នុងឱកាសរដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងតំណែងថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល នោះ នៅថ្ងៃទី ៦ ខែមេសា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស៖ កម្ពុជា កូរ៉េខាងជើង រុស្ស៊ី អាល់ហ្សេរី គុយវែត និងថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បាន ផ្ញើលិខិត និងសារទូរលេខចូលរួមអបអរសាទរ។

ថ្នាក់មេដឹកនាំកម្ពុជា បានផ្ញើលិខិតអបអរសាទរទៅកាន់ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាម ដែលទើបនឹងឡើងតំណែង ថ្នាក់មេដឹកនាំកម្ពុជា បានផ្ញើលិខិតអបអរសាទរទៅកាន់ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាម ដែលទើបនឹងឡើងតំណែង
សម្តេច ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន សួនភហ្វ៊ុក សម្តេច ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀន សួនភហ្វ៊ុក
ប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់វៀតណាមឈានដល់កម្រិតខ្ពស់ ទី ២ ក្នុងតារាងចំណាត់របស់អង្គការសុខភាពពិភពលោក ប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់វៀតណាមឈានដល់កម្រិតខ្ពស់ ទី ២ ក្នុងតារាងចំណាត់របស់អង្គការសុខភាពពិភពលោក
ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ vov.vn )
ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ vov.vn )

ក្នុងសារលិខិតចូលរួមអបអរសាទរប្រធានរដ្ឋ លោក Nguyen Xuan Phuc នោះ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋនោះ វៀតណាមនឹងទទួលបានមហាជោគជ័យ មានការអភិវឌ្ឍន៍ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ព្រះអង្គសង្ឈឹមថា ប្រជាជាតិទាំងពីរ កម្ពុជា និងវៀតណាមកាន់តែមានទំនាក់ទំនងជិតស្និទ្ធិ ហើយបន្តរក្សានូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរថែមទៀត។

ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong un; ប្រធានាធិបតីនៃសាធារណរដ្ឋ អាល់ហ្សេរី ប្រជាធិបតេយ្យ និងប្រជាជន លោក Abdelmadjid Tebboune; ព្រះមហាក្សត្រគុយវ៉ែត ព្រះអង្គម្ចាស់ Nawaf Al-Ahmad Al-Jaber Al-Sabah ក៏បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ផងដែរ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ vov.vn )
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ vov.vn )

ក្នុងសារលិខិតចូលរួមអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នោះ នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Mishustin បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីនិងវៀតណាមមានទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ ប្រទេសទាំងពីរកំពុងអនុវត្តន៍វិស័យសហប្រតិបត្តិការធំៗទាំងខាងសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ ថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ និងវប្បធម៌។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ អាល់ហ្សេរីប្រជាធិបតេយ្យ និងប្រជាជនលោក Abdelaziz Djerad បានផ្ញើសារលិខិតចូលរូមអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ។ ស្ថាបនិក ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកសាស្រ្តាចារ្យ Klaus Schwab បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និង លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក