Trending now
ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende

វៀតណាមគឺជាផ្នែកមួយដ៏សំខាន់នៃពាណិជ្ជកម្មពិភពលោកនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

10:15 | 25/09/2022

តបតាមការអញ្ជើញរបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende នាថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថា ក្នុងនាមជាភ្ញៀវកិត្តិយសពិសេសនៅកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃការអភិវឌ្ឍប្រកបដោយចីរភាព (SDI) ដោយវេទិការសេដដ្ឋកិច្ចពិភព លោករៀបចំឡើង ក្នុងឱកាសនៃសប្តាហ៍កំពូលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧។

វៀតណាមឈ្នះរង្វាន់ជាច្រើនក្នុងការប្រកួតផលិតផលប្រកបដោយភាពច្នៃប្រឌិតអន្តរជាតិ វៀតណាមឈ្នះរង្វាន់ជាច្រើនក្នុងការប្រកួតផលិតផលប្រកបដោយភាពច្នៃប្រឌិតអន្តរជាតិ
ជិះឆ័ត្រយោងក្នុងវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នានៅតំបន់ Mu Cang Chai ជិះឆ័ត្រយោងក្នុងវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នានៅតំបន់ Mu Cang Chai
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ baodansinh)
ទិដ្ឋភាពនៃជំនួប។

ក្នុងសម័យប្រជុំ ស្តីពី ជំរុញពាណិជ្ជកម្មបរិយាប័ន្ន ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចបើកចំហរជាង ២០០% បានចូលរួមជាមួយបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (FTA) ចំនួន ១៥ រួមទាំង FTA ជំនាន់ថ្មីដែលមានស្តង់ដារខ្ពស់លើការងារ និងបរិស្ថាន មេរៀនសំខាន់ដែលវៀតណាមបានក្រេបយក គឺមិនត្រូវ "លះបង់" វឌ្ឍនភាព យុត្តិធម៌សង្គម និង បរិស្ថានដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចឯកឯងទៀតសោត។ វៀតណាមបានបង្កើតយុទ្ធសាស្ត្រនាំចេញដល់ឆ្នាំ២០៣០ ដោយមានទស្សនៈថា ការអភិវឌ្ឍការនាំចេញត្រូវឈរលើភាពសុខដុមរវាងគោលដៅរយៈពេលខ្លី និងវែង រវាងឱកាសចូលរួមនិងទទួលបានផ្លែផ្ការបស់ប្រជាជន; ភ្ជាប់ពាណិជ្ជកម្មដោយស្មើភាពជាមួយការការពារបរិស្ថាន ជីវចម្រុះ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយទាញយកឱកាសប្រកបដោយប្រសិទ្ធភាព កាត់បន្ថយផលប៉ះពាល់បណ្តាលពីបញ្ហាប្រឈមក្នុងការអនុវត្តការប្តេជ្ញាចិត្តចំពោះសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដែលចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

លោក Mirek Dusek នាយកប្រតិបត្តិនៃ WEF បានវាយតម្លៃថា វៀតណាមគឺជាផ្នែកមួយដ៏សំខាន់នៃពាណិជ្ជកម្មពិភពលោក ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោកបានមានប្រសាសន៍ថា វៀតណាមមិនត្រឹមតែសម្រេចបានសមិទ្ធិផលដ៏ធំធេងក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបាននិងកំពុងរួមចំណែកជាវិជ្ជមានជាច្រើនក្នុងវិស័យការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្លាយជាគំរូសម្រាប់ប្រទេសជាច្រើនផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ