Trending now

វៀតណាមស្នើឱ្យក្រុមហ៊ុន Pfizer សហការក្នុងការផលិតវ៉ាក់សាំងព្យាបាលជំងឺកូវីដ ១៩

09:28 | 18/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

ចូលរួមកិច្ចប្រជុំនេះ មានឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានទាំង ១០ ប្រចាំនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Pfizer ប្តេជ្ញាចិត្តពន្លឿនការប្រគល់ជូនវ៉ាក់សាំងដល់ប្រទេសវៀតណាម ក្រុមហ៊ុន Pfizer ប្តេជ្ញាចិត្តពន្លឿនការប្រគល់ជូនវ៉ាក់សាំងដល់ប្រទេសវៀតណាម
Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម
ប្រធានរដ្ឋង្វៀនស្វឹនភុកអញ្ជើញទស្សនានិងធ្វើការនៅក្រុមហ៊ុន Pfizer។ (រូបថត៖ TTXVN)
ប្រធានរដ្ឋង្វៀនស្វឹនភុកអញ្ជើញទស្សនានិងធ្វើការនៅក្រុមហ៊ុន Pfizer។ (រូបថត៖ TTXVN)

គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាពេលថ្មីៗនេះបានជួបធ្វើការជាមួយលោក Stephen Claeys - នាយកជាន់ខ្ពស់នៃគោលនយោបាយពាណិជ្ជកម្មរបស់ Pfizer អំពីកិច្ចសហប្រតិបត្តិការរវាង Pfizer ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ចូលរួមកិច្ចប្រជុំនេះ មានឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានទាំង ១០ ប្រចាំនៅសហរដ្ឋអាមេរិក។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc នៃប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ Pfizer ចំពោះវៀតណាមដោយស្នើឱ្យ Pfizer បំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដោយផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ គ្រប់គ្រាន់ក្នុងឆ្នាំ ២០២១ នេះ និងបន្តពិភាក្សាជាមួយទីភ្នាក់ងារវៀតណាមអំពីការផ្គត់ផ្គង់វ៉ាក់សាំងនៅឆ្នាំ ២០២២ ខាងមុខ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ក៏បានស្នើឲ្យ Pfizer សហការជាមួយវៀតណាមក្នុងការផលិតថ្នាំដើម្បីព្យាបាលជំងឺកូវីដ ១៩ និងលើកកម្ពស់វ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងមានសុវត្ថិភាពសម្រាប់កុមារ។

លោកឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំ ដូចជា ហ្វីលីពីននិងសិង្ហបុរីបានចែករំលែកទស្សនៈរបស់វៀតណាមអំពីការដែល Pfizer គួរតែសាងសង់មូលដ្ឋានផលិតកម្មនៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានថាមពល។ លោកឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានបានផ្តល់អនុសាសន៍ឱ្យមានកិច្ចសហប្រតិបត្តិការត្រីភាគី រវាង Pfizer អាស៊ាននិងអាមេរិកក្នុងការបង្ការជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ស្នើរឲ្យ Pfizer បន្តគាំទ្រប្រទេសរៀនរស់នៅជាមួយជំងឺរាតត្បាតនិងការត្រៀមទប់ទល់ជាមួយជំងឺរាតត្បាតនាពេលអនាគត។

ចំណែកលោក Stephen Claeys បានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់បណ្តាប្រទេសអាស៊ានហើយបាននិយាយថា Pfizer នឹងអនុវត្តន៍តាមរាល់ការប្តេជ្ញាដែលបានចុះហត្ថលេខា រួមទាំងការប្តេជ្ញាចិត្តជាមួយវៀតណាមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា