Trending now

ក្រុមហ៊ុន Pfizer ប្តេជ្ញាចិត្តពន្លឿនការប្រគល់ជូនវ៉ាក់សាំងដល់ប្រទេសវៀតណាម

11:40 | 22/08/2021

នៅយប់ថ្ងៃទី ២០ ខែសីហា ពីទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនឱសថអាមេរិក Pfizer គឺលោក Albert Bourla។

រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Pfizer ចំនួនជិត ២០ លានដូសបន្ថែមទៀត រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Pfizer ចំនួនជិត ២០ លានដូសបន្ថែមទៀត
Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Pfizer គឺលោក Albert Bourla  (រូបថត៖ vnanet.vn)
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Pfizer គឺលោក Albert Bourla (រូបថត៖ vnanet.vn)

មុននេះ នៅថ្ងៃទី ៩ ខែសីហា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានផ្ញើសារលិខិតមួយច្បាប់ទៅកាន់លោក Albert Bourla អំពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង។

តាមរយៈជំនួបសន្ទនានេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីនិងការរួមចំណែករបស់សម្ព័ន្ធក្រុមហ៊ុន Pfizer ក្នុងវិស័យថែទាំសុខភាពសកលលោក ជាពិសេសក្នុងសង្គ្រាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ តាមរយៈការផលិតប្រកបដោយជោគជ័យវ៉ាក់សាំង Pfizer/BioNTech។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមដែលបានរួមចំណែកជាក់ស្តែងក្នុងដំណើរការអភិវឌ្ឍន៍ផ្នែកសុខាភិបាលនៅវៀតណាម ក៏ដូចជាសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងដល់វៀតណាមក្រោមកិច្ចសន្យារវាង Pfizer ជាមួយរដ្ឋាភិបាលវៀតណាមសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៣១ លានដូស។

ប្រធាននិងជានាយកប្រតិបត្តិការ Pfizer លោក Albert Bourla បានបញ្ជាក់ថាសម្ព័ន្ធក្រុមហ៊ុនក៏ដូចជារូបលោកផ្ទាល់ ទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ហើយជឿជាក់ថា វៀតណាមនឹងគ្រប់គ្រងជំងឺនេះបានយ៉ាងឆាប់ៗ។ ចំពោះមុខសំណើរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Albert Bourla បានសន្យាថា នឹងខិតខំប្រឹងប្រែងពន្លឿនការផ្តល់វ៉ាក់សាំងដល់វៀតណាមនៅខែសីហា ខែកញ្ញា និងត្រីមាសទី ៤ នៃឆ្នាំ ២០២១នេះ ក៏ដូចជា ត្រៀមខ្លួនជួយគាំទ្រវៀតណាមដើម្បីទទួលការផ្ទេរនិងទម្រង់នៃការផ្ទេរវ៉ាក់សាំងពីប្រទេសផ្សេងទៀត ព្រមទាំង គាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលអាមេរិកក្នុងការជួយឧបត្ថម្ភវៀតណាមលើវ៉ាក់សាំង។ លោក Albert Bourla បានបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលវែងនិងជាយុទ្ធសាស្ត្រជាមួយវៀតណាម តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕

kh.qdnd.vn/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី