Trending now

រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Pfizer ចំនួនជិត ២០ លានដូសបន្ថែមទៀត

10:28 | 18/08/2021 ហេង វុធ្ធី

យុគសម័យ - រដ្ឋាភិបាលបានចាត់ឱ្យក្រសួងសុខាភិបាលទទួលខុសត្រូវលើខ្លឹមសារនិងរៀបចំជាបន្ទាន់នូវការទិញវ៉ាក់សាំងការពារជំងឺកូវីដ -១៩ BNT162 របស់ Pfizer ដើម្បីមានវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបំពេញតម្រូវការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងធានាគុណភាពនិងប្រសិទ្ធភាពផងដែរ។

Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម Pfizer នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ លានដូសដល់កុមារវៀតណាម
វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាមចំនួន ១ លានដូសបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាហើយ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាមចំនួន ១ លានដូសបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាហើយ
រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Pfizer ចំនួនជិត ២០ លានដូសបន្ថែមទៀត
រដ្ឋាភិបាលវៀតណាមយល់ព្រមទិញវ៉ាក់សាំង Pfizer ចំនួនជិត ២០ លានដូសបន្ថែមទៀត

រដ្ឋាភិបាលវៀតណាមទើបតែចេញសេចក្តីសម្រេចលេខ ៩០/NQ-CP ស្តីពីការទិញបន្ថែមវ៉ាក់សាំងការពារជំងឺ COVID-19 BNT162 របស់ Pfizer នេះគឺជាចំនួនវ៉ាក់សាំងដែលក្រសួងសុខាភិបាលនិង Pfizer បានព្រមព្រៀងគ្នាប្រើប្រាស់សម្រាប់ក្មេងជំទង់អាយុ ១២-១៧ ឆ្នាំ។

រដ្ឋាភិបាលបានចាត់ឱ្យក្រសួងសុខាភិបាលទទួលខុសត្រូវលើខ្លឹមសារនិងរៀបចំជាបន្ទាន់នូវការទិញវ៉ាក់សាំងការពារជំងឺកូវីដ -១៩ BNT162 របស់ Pfizer ដើម្បីមានវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបំពេញតម្រូវការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងធានាគុណភាពនិងប្រសិទ្ធភាពផងដែរ។

ដោយមានកិច្ចព្រមព្រៀងចំនួនពីរជាមួយក្រុមហ៊ុនផលិតវ៉ាកសាំងក្រសួងសុខាភិបាលបានឲ្យដឹងថា នឹងទិញវ៉ាក់សាំង Pfizer សរុបជិត ៥១ លានដូស។ ក្នុងនោះនៅត្រីមាសទី ៣ នៃឆ្នាំ ២០២១ វ៉ាក់សាំងនេះនឹងត្រូវបានផ្តល់ជូនប្រចាំសប្តាហ៍ចំនួន ៣ លានដូសនៅត្រីមាសទី ៣ និងទី ៤ ចំនួនវ៉ាក់សាំង Pfizer ត្រូវបានគេរំពឹងថានឹងឈានដល់ ៤៧ លានដូសដោយផ្តោតលើខែវិច្ឆិកានិងធ្នូ៕

ហេង វុធ្ធី

tuoitre

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ